ទស្សនីយភាពថ្មីនៃសត្វផ្សោតទន្លេមេគង្គ ដែលចូលចិត្តដេញប្រឡែងលេងជាមួយគ្នា!

អត្ថបទដោយ៖
AMS OneMinute

ផ្សោតក្បាលត្រឡោករស់នៅក្នុងចំងាយខ្លីមួយនៅក្នុងទន្លេមេគង្គភាគខាងជើងប្រទេសកម្ពុជា។ ពួកវាមានចំនួនតិចខ្លាំងណាស់ គឺតិចជាង ១០០ក្បាលប៉ុណ្ណោះ។ ពួកវាជាសត្វដែលលេងសើចច្រើន ប៉ុន្តែពិបាកផ្ដិតយករូបថត ឬថតជាវីដេអូ ព្រោះពួកវាមិនលោតចេញពីផ្ទៃទឹកពេញមួយតួខ្លួនទេ។ ថ្មីៗនេះ ក្រុមការងារគម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ បានទៅចុះទស្សនកិច្ចនៅអន្លង់កាំពី ជាកន្លែងដែលសត្វផ្សោតរស់នៅក្នុងអន្លង់ទឹកជ្រៅ ដើម្បីចាប់យកទស្សនីយភាពប្លែកៗនៃជីវិតប្រចាំថ្ងៃរបស់សត្វផ្សោតពីលើអាកាស។

🎥 Wonders of the Mekong

#ams1minute

ads banner