ស្ថានីយផ្ទុកទំនិញកុងតឺន័រនៅកំពង់ផែស្វយ័តខេត្តព្រះសីហនុ ត្រូវដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

ព្រះសីហនុ៖ ស្ថានីយផ្ទុកទំនិញកុងតឺន័រនៅកំពង់ផែស្វយ័តខេត្ត ព្រះសីហនុ ត្រូវដាក់ឱ្យប្រើប្រាស់ជាផ្លូវការ កាលពីថ្ងៃទី០១ខែមីនា ឆ្នាំ២០២៣។ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ និង លោក UENO Atsushi ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំព្រះរាជាណា ចក្រកម្ពុជាដែលជាម្ចាស់ជំនួយ បានចូលរួមសម្ពោធដាក់ឱ្យប្រើប្រាស់ ឃ្លាំង CFS នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសកំពង់ផែស្វយ័តក្រុង ព្រះសីហនុ (SPSEZ)។

អភិបាលខេត្តព្រះសីហនុ ឯកឧត្តម គួច ចំរើន មានប្រសាសន៍ថា ប្រទេសជប៉ុន បានជួយឧបត្ថម្ភគាំទ្រកម្ពុជាលើគ្រប់វិស័យមានដូចជា ការស្ថាបនា និងកែលម្អហេដ្ឋារចនាសម្ព័ន្ធផ្លូវ ស្ពាន ប្រព័ន្ធបង្ហូរទឹក វិស័យសុខភាពសាធារណៈ ការផ្គត់ផ្គង់ទឹកស្អាត ការអប់រំ ការបោស សម្អាតគ្រាប់មីន និងការអភិវឌ្ឍធនធានមនុស្ស ព្រមទាំងវិស័យ ជា ច្រើនទៀត។លោកបន្ថែមថា កំពង់ផែអន្តរជាតិសមុទ្រទឹកជ្រៅក្រុង ព្រះសីហនុ បានកំពុងដើរតួនាទីយ៉ាងសំខាន់ចំពោះការអភិវឌ្ឍ សេដ្ឋកិច្ចជាតិ ។

ឯកឧត្តម គួច ចំរើនថា៖ «យើងក៏ទទួលបានហិរញ្ញប្បទានឥត សំណង ជាក់ស្តែង គឺសំណង់ឃ្លាំង CFS ដែលដាក់សម្ពោធ ឱ្យ ដំណើរការនាថ្ងៃនេះ នៅពេលឆាប់ៗខាងមុខនេះ កំពង់ផែនឹង ទទួលបានជំនួយលើមធ្យោបាយលើកដាក់ (Harbor Mobile Crane) ចំនួនពីរគ្រឿងទៀតពីរដ្ឋាភិបាលជប៉ុន»។

ឯកឧត្តមបញ្ជាក់ពីសារៈសំខាន់នៃជំនួយរបស់ជប៉ុន ដែលជប៉ុន បាន ជួយទាំងផ្នែកបណ្ដុះបណ្ដាលធនធានមនុស្សនៅកំពង់ផែស្វយ័តខេត្តព្រះសីហនុ ព្រមទាំងការជ្រោមជ្រែងកសាងហេដ្ឋារចនាសម្ព័ន្ធនានា។
ឯកឧត្តមរំលឹកថា កំពង់ផែបានទទួលបានកម្ចីសម្បទានពីជប៉ុនរួច ហើយ សម្រាប់សាងសង់ចំណតផែកុងតឺន័រថ្មីប្រវែង ៤០០ម៉ែត្រ ការសាងសង់តំបន់សេដ្ឋកិច្ចពិសេស ការសាងសង់ចំណត ផែពហុបំ ណងប្រវែង ៣៥០ម៉ែត្រ ការកែសម្រួលផែច្រាំងទៅជាផែ កុងតឺន័ រប្រវែង ២៥៣ម៉ែត្រ និព្រមទាំងគម្រោងអភិវឌ្ឍន៍ចំណតផែកុងតឺន័រ ទឹកជ្រៅ ជំហានទី១ ជំហានទី២ និងជំហានទី៣។

ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា គឺលោក UENO Atsushi បានថ្លែងថា រដ្ឋាភិបាលជប៉ុនសម្រេចផ្តល់ថវិកាដល់កំពង់ ផែ ស្វយ័ត ក្រុងព្រះសីហនុ ដើម្បីលើកកម្ពស់គុណភាពបន្ថែមនៃតំបន់ សេដ្ឋកិច្ច ពិសេស កំពង់ផែស្វយ័តក្រុងព្រះសីហនុ ដែលមានសារៈ សំខាន់សម្រាប់ក្រុមហ៊ុន ភស្តុភាពកម្មអន្តរជាតិផ្សេងៗ។
លោកលើកឡើងថា ប្រទេសជប៉ុន និងកម្ពុជាបានព្រមព្រៀងសហការ ក្នុងកម្រិតអតិបរមា ដើម្បីធ្វើឱ្យកំពង់ផែស្វយ័តព្រះសីហនុមានមុខងារ ជា កំពង់ផែ ស្នូល មិនត្រឹមតែនៅក្នុងប្រទេសកម្ពុជា ប៉ុន្តែក៏ដូចជា នៅ ក្នុងតំបន់មេគង្គទាំងមូល។ លើសពីនេះ ក៏មានសាងសង់ឃ្លំាង ផ្ទុកទំនិញរបស់ AEON ជាក្រុមហ៊ុនជប៉ុនដ៏ល្បីនៅក្នុងតំបន់សេដ្ឋកិច្ច ពិសេសកំពង់ផែស្វយ័តក្រុងព្រះសីហនុ ធ្វើឲ្យក្រុមហ៊ុនជប៉ុនវិនិយោគ មកតំបន់សេដ្ឋកិច្ចកំពង់ផែស្វយ័តក្រុងព្រះសីហនុ។

លោក UENO Atsushi ថា៖ «ខ្ញុំសង្ឃឹមថា ការចាប់បើកឱ្យ ប្រើប្រាស់ ឃ្លាំងនេះ និងរួមចំណែកដល់ការអភិវឌ្ឍបន្ថែមទៀតនៃ តំបន់សេដ្ឋកិច្ចពិសេសកំពង់ផែស្វយ័តក្រុងព្រះសីហនុ និងនាំឱ្យ ក្រុមហ៊ុនជប៉ុន កាន់តែច្រើនបន្ថែមទៀតមកបណ្តាក់ទុននៅ ខេត្ត ព្រះសីហនុ បន្ទាប់ពីផ្សារទំនើប AEON»។

កាលពីខែវិច្ឆិកា ឆ្នាំ២០២២ កម្ពុជា-ជប៉ុន បានព្រមព្រៀងគ្នា ដំឡើង ទំនាក់ទំនងទ្វេភាគីដល់កម្រិត «ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ ជ្រុង ជ្រោយ» ក្រោមភាពជាដៃគូថ្មីនេះ ប្រទេសទាំងពីរនឹងធ្វើការរួមគ្នា កាន់តែជិតស្និទ្ធថែមទៀត ដើម្បីដោះស្រាយបញ្ហាប្រឈមរួម ទាំងនៅ ក្នុងតំបន់ និងលើឆាកអន្តរជាតិ ព្រមទាំងពង្រីកកិច្ចសប្រតិបត្តិ ការលើវិស័យថ្មីៗបន្ថែមទៀត។អ្នកឃ្លាំមើលបញ្ហានយោបាយអន្តរជាតិយល់ថា រដ្ឋាភិបាលជប៉ុនអាច នឹងជួយកម្ពុជាលើច្រើនផ្នែកថែមទៀតរាប់តាំងពីសេដ្ឋកិច្ចនិងហេដ្ឋារចនាសម្ព័ន្ធ ខណៈដែលកម្ពុជានឹងគាំទ្រជប៉ុនលើនយោបាយ អន្តរជាតិ៕
ដោយ៖ជា សុខនី

ads banner