បង្ក្រាបគ្រឿងញៀន ទូទាំងប្រទេស ឃាត់ខ្លួនអ្នកពាក់ព័ន្ធចំនួន ៧០នាក់ កាលពីថ្ងៃទី០២ ខែមីនា ម្សិលមិញ

ភ្នំពេញ ៖ ជនសង្ស័យ ចំនួន ៧០នាក់ ត្រូវ បាន សមត្ថកិច្ច ឃាត់ខ្លួន ក្នុង ប្រតិបត្តិការ ប ង្ក្រា ទ បទល្មើស គ្រឿងញៀន នៅទូទំងប្រទេសកម្ពុជា ចំនួន ៣៥ករណី កាលពីថ្ងៃ ទី០១ ខែមីនា ម្សិលមិញ ។ នេះបើយោងតាមប្រភពព័ត៌មានពីសមត្ថកិច្ចជំនាញ អគ្គនាយកដ្ឋាននគរបាលជាតិ បានឱ្យដឹងនៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៣នេះ។

សូមបញ្ជាក់ថា ជនសង្ស័យចំនួន ៧០នាក់ រួមមាន៖ ជួញដូរ ១៤ករណី ឃាត់ ២៣នាក់, ដឹកជញ្ជូន រក្សាទុក ៩ករណី ឃាត់ ១១នាក់, ប្រើប្រាស់ ១២ករណី ឃាត់ ៣៦នាក់(ស្រី ២នាក់)។ រួមទាំងសំភារ:មួយចំនួន ត្រូវបានប្រមូលទុកជាវត្ថុតាំង។

សកម្មភាពខាងលើ បានធ្វើនៅដប់រាជធានី-ខេត្ត រួមមាន: បាត់ដំបង, កំពង់ចាម, ត្បូងឃ្មុំ, ព្រៃវែង, កំពង់ស្ពឺ, កណ្តាល, សៀមរាប, តាកែវ, ព្រះសីហនុ, បន្ទាយមានជ័យ, ក្នុងនោះ មាន ១៤អង្គភាព បាន ចូលរួម បង្ក្រាប នគរបាលទាំង ១១អង្គភាព និងកងរាជអាវុធហត្ថ ៣អង្គភាព ៕

ដោយ៖ ឆៃហួត ប៊ុនធី

ស៊ូ ប៊ុនធី
ស៊ូ ប៊ុនធី
ការីផ្នែកសង្កម-សន្តិសុខ ធ្លាប់បំរើការងារលើវិស័យព័ត៌មានជាច្រើនឆ្នាំ ជាពិសេស លើព័ត៌មានសន្តិសុខសង្គម និងបម្រើនៅស្ថានីយ៍វិទ្យុ និងទូរអប្សរា ចាប់ពីឆ្នាំ ២០១០ រហូតមកដល់បច្ចប្បន្ននេះ ។
ads banner
ads banner
ads banner