ក្រុមការងារអភិវឌ្ឍយុវជនខេត្តព្រៃវែង សំណេះសំណាលជាមួយ ក្រុមការងារអភិវឌ្ឍយុវជនក្រុង និងចែកអំណោយជូនគ្រួសារក្រីក្រ ៣០គ្រួសារ
ព្រៃវែង៖ ក្រុមការងារអភិវឌ្ឍយុវជន ខេត្តព្រៃវែង ដឹកនាំដោយ លោក ឈុនលី ភារុណ តំណាងឯកឧត្តមបណ្ឌិត ងិន បាណាល់ និងក្រុមការងារ បានអញ្ជើញជាសំណេះសំណាលជាក្រុមការងារអភិវឌ្ឍយុវជនក្រុងព្រៃវែង និងនាំយកអំណោយរបស់ឯកឧត្តម ស សុខា និងលោកជំទាវ កែ សួនសុភីចែកជូនគ្រួសារក្រីក្រចំនួន ៣០គ្រួសារ នៅព្រឹកថ្ងៃទី២ ខែមីនា ឆ្នាំ២០២៣ ។

ក្នុងឱកាសនេះ លោក ឈុនលី ភារុណ បាននាំនូវការផ្ដាំផ្ញើសួរសុខទុក្ខ ពីសំណាក់ឯកឧត្តម ស សុខា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ទទួលបន្ទុក៣ខេត្ត មានខេត្តព្រៃវែង បាត់ដំបង និងបន្ទាយជ័យ ជូនដល់ក្រុមការងារអភិវឌ្ឍយុវជនក្រុងព្រៃវែង ។លោក ឈុនលី ភារុណ បានជំរុញឱ្យក្រុមការងារអភិវឌ្ឍយុវជនក្រុងព្រៃវែង បន្តចូលរួមក្នុងការងារសង្គម ខិតខំធ្វើអំពើល្អ និងបម្រើប្រជាពលរដ្ឋ ក្នុងមូលដ្ឋានបន្ថែមទៀត ។

សូមបញ្ជាក់ថា អំណោយរបស់ឯកឧត្តម ស សុខា និងលោកជំទាវ កែ សួនសុភី ចែកជូនគ្រួសារក្រីក្រចំនួន៣០គ្រួសារ នៅក្នុងមួយគ្រួសារទទួលបាន-អង្ករ ២៥គីឡូ. មី.ត្រីខ.ទឹកត្រី.ទឹកស៊ីអីវ និង ថវិកាមួយចំនួន, ឧបត្ថម្ភថវិកាដល់យុវជនក្រុងចំនួន ១៥នាក់ផងដែរ ដោយសរុបការចំណាយរួមចំនួនជាង ៥លានរៀល ៕



ដោយ ស៊ូ ប៊ុនធី