ល្ងាចនេះ សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលពិសារអាហារសាមគ្គី ជាមួយសិល្បករ សិល្បការិនីជាង ៤០០០នាក់ ក្នុងទិវាវប្បធម៌ជាតិ ឆ្នាំ២០២៣

ភ្នំពេញ ៖ ដើម្បីអបអរសាទរ ទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៥ ឆ្នាំ២០២៣ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញជួបសំណេះសំណាល និងពិសារអាហារសាមគ្គី ជាមួយសិល្បករ សិល្បការិនីជាង ៤០០០នាក់ នៅមជ្ឈមណ្ឌលពិព័រណ៍និងសន្និ បាតកោះពេជ្រ នាល្ងាចថ្ងៃទី២ ខែមីនា ឆ្នាំ២០២៣ ។

ទិវាវប្បធម៌ជាតិឆ្នាំនេះរៀបចំឡើងក្រោមប្រ ធានបទ«យុវជនដើម្បីវប្បធម៌ »ដូចឆ្នាំមុនៗ ដែរដើម្បីជំរុញឱ្យយុវជមចូលរួមយ៉ាងសក ម្មថែមទៀតលើការងារថែរក្សាវប្បធម៌ជាតិ ។ ទិវានេះ រៀបចំឡើងដើម្បីរំលឹកដល់គុណូបការៈបុព្វបុរសខ្មែរគ្រប់ជំនាន់ ដែលបានពលីទាំងកម្លាំងកាយ កម្លាំងចិត្ត កម្លាំងបញ្ញា និងអាយុជីវិត ក្នុងការបង្កើតថែរក្សា និងការពារសម្បត្តិវប្បធម៌ដ៏សម្បូរបែប និងមានតម្លៃមិនអាចកាត់ថ្លៃបាន បន្សល់ទុកមកដល់កូនចៅជំនាន់ក្រោយ។ល។

សូមជម្រាបថា រាជរដ្ឋាភិបាលកម្ពុជា បានកំណត់យកថ្ងៃទី៣ ខែមីនា រៀងរាល់ឆ្នាំ ជាថ្ងៃបើកទិវាវប្បធម៌ជាតិ របស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ តាមអនុក្រឹត្យលេខ០៦ អនក្រ.បក ចុះថ្ងៃទី២៥ ខែមករា ឆ្នាំ២០០៦ ។ ទិវាវប្បធម៌ជាតិ ជាឱកាសដ៏មានតម្លៃ ដើម្បីបំផុសនូវស្មារតីស្រឡាញ់ជាតិ វប្បធម៌ ទំនៀម ទម្លាប់ ប្រពៃណី និងអត្តសញ្ញាណជាតិ ក្នុងចំណោមប្រជាជនខ្មែរគ្រប់រូប ដើម្បីធានាបាននូវការអភិវឌ្ឍប្រកបដោយចីរភាពនិងបរិយាប័ន្នស្របតាមគោលនយោបាយជាតិស្ដីពីវិស័យវប្បធម៌និងកម្មវិធីន យោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា។

ជំនួបដ៏មានសារៈសំខាន់នេះ ជាការផ្សារភ្ជាប់រវាងប្រមុខរាជរដ្ឋាភិបាល ជាមួយសិល្បករ សិល្បការិនីគ្រប់ទម្រង់ទាំងក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ ព្រមទាំងអ្នកពាក់ព័ន្ធនឹងវិស័យសិល្បៈវប្បធម៌មកពីទូទាំងប្រទេស ដើម្បីទទួលបានអនុសាសន៍ល្អៗពីសម្ដេចតេជោ ហ៊ុន សែន ៕

ដោយ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner