ក្រសួងសាធារណការ កំពុងរៀបចំគោលនយោបាយដឹកជញ្ជូនផ្លូវគោកថ្មី ដែលលើកទឹកចិត្តដល់ការនាំចូលយានយន្តអគ្គិសនី

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ក្រសួងសាធារណការនិងដឹកជញ្ជូនបាននិងកំពុងរៀបចំគោល នយោ បាយដឹកជញ្ជូនផ្លូវគោកថ្មី ដោយនៅក្នុងផ្នែកខ្លះនៃគោល នយោបាយ នេះ នឹងមានដាក់ចេញនូវផែនទីបង្ហាញផ្លូវសម្រាប់ជំរុញការប្រើប្រាស់ យាន យន្តអគ្គិសនី (E-Mobility) ដែលមានការលើកទឹកចិត្តបន្ថែម ដល់ការនាំ ចូល និងប្រើប្រាស់យានយន្តអគ្គិសនីនៅកម្ពុជា។

ឯកឧត្តម វ៉ាស៊ឹម សូរិយា អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រាប់ឱ្យដឹងនៅថ្ងៃទី២ ខែមីនា ថា ក្រុមការងាររបស់អគ្គនាយកដ្ឋានដឹក ជញ្ជូនផ្លូវគោក នៃក្រសួងសាធារណការ កំពុងតែរៀបចំគោលនយោបាយដឹក ជញ្ជូនផ្លូវគោកជាទូទៅមួយ នៅក្នុងនោះ មានចំណែកមួយដែលទាក់ទង នឹងការជំរុញឱ្យប្រើប្រាស់យានយន្តអគ្គិសនី ដែលជាផែនទីបង្ហាញផ្លូវមួយ សម្រាប់អ្នកពាក់ព័ន្ធទាំងរដ្ឋនិងឯកជន។

អ្នកនាំពាក្យរូបនេះ មិនទាន់អាចបញ្ជាក់ពីដំណើរការនៃការរៀបចំគោល នយោ បាយនេះឱ្យបានច្បាស់ ថានឹងអាចបញ្ចប់នៅពេលណានោះទេ ដោយ លោកគ្រាន់តែបន្ថែមថា គោលនយោបាយ និងផែនទីនេះ នឹងលើកទឹកចិត្ត ឱ្យ ក្រុមហ៊ុន ឯកជននាំចូលយានយន្តអគ្គិសនី និងការជំរុញឱ្យមានការ បង្កើត ស្ថានីយបញ្ជូលថាមពលដល់យានយន្តអគ្គិនីទាំងនោះបានកាន់តែច្រើន។

ឯកឧត្តម វ៉ាស៊ឹម សូរិយា បានបញ្ជាក់យ៉ាងដូច្នេះថា ៖ «គោលនយោបាយ នេះ នឹងផ្តល់ជូននូវការលើកទឹកចិត្តបន្ថែមដល់វិស័យឯកជនក្នុងការនាំ ចូលយានយន្តអគ្គិសនី ដោយភាគីពាក់ព័ន្ធនឹងជជែកគ្នាឱ្យបានលម្អិត ជាពិសេសការបង្ហាញពីនីតិវិធី នៃការនាំចូល និងការបង់ពន្ធផ្សេងៗជាដើម ព្រោះថាការងារនេះត្រូវពាក់ព័ន្ធនឹងអន្តរក្រសួង»។

លោក តាន់ មុនីវណ្ណ ប្រធានសហព័ន្ធឧស្សាហកម្មយានយន្តកម្ពុជា (Cambodia Automotive Industry Federation) បានប្រាប់ ឱ្យដឹងដែរ ថា បច្ចប្បន្ននេះ ការប្រើប្រាស់យានយន្តអគ្គិសនីនៅមានកម្រិត នៅឡើយ ដោយសារតែផ្នត់គំនិតរបស់ប្រជាជន ម្នាក់មានការបារម្ភ ចំពោះគុណភាពនៃការប្រើប្រាស់ ជាពិសេសទាក់ទងនឹងកង្វះនៃ ស្ថានីយបញ្ជូលថាមពល។

លោកបានបន្ថែមថា នៅក្នុងករណីដែលរាជរដ្ឋាភិបាល លើកទឹកចិត្ត ឱ្យមានការវិនិយោគបន្ថែមលើស្ថានីយសាកថ្មយានយន្ត លោកជឿជាក់ថា ប្រជាពលរដ្ឋអាចងាកមកពិចារណាលើការប្រើប្រាស់យានយន្តអគ្គិសនីច្រើន ព្រោះថាយានយន្តប្រភេទនេះ មានគុណសម្បត្តិច្រើន។

លោក តាន់ មុនីវណ្ណ បានថ្លែងថា ៖ «យើងឃើញថាក្រសួងសាធារណការ បាននិងកំពុងលើកទឹកចិត្តបន្ថែមក្នុងការនាំចូលយានយន្តអគ្គិសនី ដើម្បី ជំរុញការប្រើប្រាស់យានយន្តប្រភេទនេះនៅក្នុងស្រុកឱ្យបានកាន់តែច្រើន តាមរយៈការរៀបចំឱ្យមានស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនីថ្មីជាបន្តបន្ទាប់ ជាពិសេសស្ថានីយថ្មីដែលទើបនឹងសម្ពោធថ្មីៗនេះ»។

លោកបានបន្តថា ៖ «ប៉ុន្តែបើសិនជា យើងពឹងផ្អែកលើស្ថានីយ បញ្ជូល ថ្មសុទ្ធសាធ គឺមិនអាចទៅរួចនោះទេ ព្រោះថាវាត្រូវការចំណាយពេលយូរ និងត្រូវការថាមពលខ្ពស់ ១០០ទៅ២០០គីឡូវ៉ាត់ ខណៈតាមស្ថានីយនានា បច្ចុប្បន្នេះត្រឹមតែ ៣០ទៅ៤០គីឡូវ៉ាត់ ។ដូចនេះត្រូវការវិនិយោគបន្ថែមទៀត ទើបជំរុញឱ្យមានការប្រើប្រាស់ច្រើនបាន»។

ទោះជាបែបនេះក្តី ប្រធានសហព័ន្ធឧស្សាហកម្មយានយន្តកម្ពុជារូបនេះ យល់ ឃើញថា រាជរដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធ ពិតជាបានគិតគូរយ៉ាង ច្បាស់លាស់ចំពោះបញ្ហាទាំងអស់នេះ ទាំងការសម្រួល និងលើកទឹកចិត្តដល់ វិស័យឯកជន ហើយថែមទាំងអស់ទូទាត់បាននូវការចំណាយរបស់រដ្ឋ ដើម្បី ចៀសវាងការបាត់បង់ថវិការដ្ឋ នៅពេលមានការលើកទឹកចិត្ត ច្រើនពេក។

លោក ងន សាំង អគ្គនាយកក្រុមហ៊ុន RMA ខេមបូឌា បានឱ្យដឹងដែរថា ក្នុងនាមជាអ្នកនាំចូលរថយន្តអគ្គិសនីមកកាន់ប្រទេសកម្ពុជា ក្រុមហ៊ុនលោក ពិតជាត្រូវការគោនយោបាយដែលមានការលើកទឹកចិត្តឱ្យនាំចូលប្រភេទរថយន្តអគ្គិសនី។ ប៉ុន្តែវិស័យឯកជន មិនទាមទារជ្រុល ដែលអាចធ្វើឱ្យរដ្ឋបាត់ បង់ ចំណូលថវិកាជាតិដែរ។

លោកបានបញ្ជាក់ថា ៖ «ក្នុងនាមវិស័យឯក ដែលធ្វើអាជីវកម្មទាក់ទង នឹងនាំចូលយានយន្តអគ្គិសនី RMA ពិតត្រូវការ កាលើកទឹកចិត្តនានា ជាពិសេសពាក់ព័ន្ធពន្ធ ខណៈដែលកន្លងទៅរាជរដ្ឋាភិបាលបាន ផ្តល់ លើកលែងខ្លះហើយទាក់ទងនឹងពន្ធនាំចូល។ រថយន្តអគ្គិសនី ពិបាកក្នុងការ លក់ចេញបន្តិច ដោយសារផ្នត់គំនិតរបស់ប្រជាជនយើងចំពោះការ ប្រើប្រាស់ រ ថយន្តប្រភេទនេះ នៅមានកម្រិត។ តែក្រោយពីយើងឃើញក្រសួង យកចិត្ត ទុកដាក់លើការបង្កើតស្ថានីយបញ្ជូនថាមពលបន្ថែមជាបន្តបន្ទាប់មក នៅឆ្នាំនេះ យើងនឹងបន្តនាំចូលរថយន្តអគ្គិសនីម៉ាកថ្មីៗបន្ថែមទៀត»។

សូមជម្រាបថា ក្រសួងសាធារណការ និងដឹកជញ្ជូន ទើបតែសម្ពោធដាក់ឱ្យ ប្រើប្រាស់ជាផ្លូវការ ស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនីថ្មី បី ទីតាំងទៀត ក្នុងរាជធានីភ្នំពេញ ក្រោមឈ្មោះ “EV STATION PLUZ” របស់ស្ថានីយប្រេងឥន្ធនៈ PTT កាលពីថ្ងៃទី១ ខែមីនា។

ការដាក់សម្ពោធបន្ថែមនេះ ដើម្បីជំរុញការប្រើប្រាស់យានយន្តអគ្គិសនី និងចូលរួមក្នុងចលនាអព្យាក្រឹតកាបូនឆ្នាំ២០៥០។ស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនី “EV STATION PLUZ” ចំនួន៣ព្រមគ្នា ដែលមានទីតាំងស្ថិតនៅក្នុង (១) ស្ថានីយប្រេងឥន្ធនៈ PTT ច្បារអំពៅ ផ្លូវជាតិលេខ១ (២) ស្ថានីយប្រេងឥន្ធនៈ PTT ព្រែកព្នៅ ផ្លូវជាតិលេខ៥ និង (៣) ស្ថានីយប្រេងឥន្ធនៈ PTT ជ្រោយចង្វារ ផ្លូវជាតិលេខ៦។
បច្ចុប្បន្ននៅទូទាំងប្រទេស មានស្ថានីយបញ្ចូលថាមពលយានយន្ដ អគ្គិសនី ចំនួន ១៣កន្លែង ក្នុងនោះស្ថិតក្នុងក្រសួងសាធារណការ និងដឹកជញ្ជូន ចំនួនបួនកន្លែង ,ផ្សារទំនើបអ៊ីអនម៉លសែនសុខមួយកន្លែង ,ស្ថានីយប្រេង ឥន្ធនៈតូតាល់ចំការដូងមួយកន្លែង, ខេត្តបាត់ដំបងមួយកន្លែង, ខេត្ត សៀមរាប មួយកន្លែង ,ក្រុងព្រះសីហនុមួយកន្លែង ,ខេត្តមណ្ឌលគិរី មួយ កន្លែង និងបីកន្លែងទៀត ជារបស់ក្រុមហ៊ុន PTT ដែលដាក់ឱ្យប្រើប្រាស់ ជាផ្លូវការថ្មីៗនេះ៕
ដោយ៖វណ្ណ សុជាតា

ads banner