កម្ពុជាបានក្លាយជាប្រទេសហត្ថលេខីនៃអនុសញ្ញាអន្តរជាតិស្តីពីការលប់បំបាត់រាល់ទំរង់រេីសអេីងប្រឆាំងស្ត្រីភេទចាប់ពីថ្ងៃទី១៤វិច្ឆិកា ឆ្នាំ១៩៩២
ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញបានបេីកសិក្ខាសាលាអប់រំ ផ្សព្វផ្សាយការថែទាំសុខភាពស្តីពី ការយល់ដឹងពីអត្ថប្រយោជន៍ នៃការចាក់វ៉ាក់សាំងការពារជំងឺ ១១មុខដល់កុមារ ដេីម្បីអបអរសាទរទិវាអន្តរជាតិនារី៨មិនា ខួបលេីកទី១១២ ក្រោមមូលបទ ស្ត្រីរួមគ្នារក្សាសន្តិភាព ដេីម្បីកិច្ចអភិវឌ្ឍន៏ក្នុងយុគសមយ័ឌីជីថល ដែលរៀបចំឡេីងដោយគណះកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមាររាជធានីភ្នំពេញ សហការជាមួយមន្ទីរសុខាភិបាល និងមន្ទីរកិច្ចការនារី នាព្រឹកថ្ងៃទី៣មិនានេះ។

ឯកឧត្តម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ បានថ្លែងថា ប្រធានបទដែលបានលេីកឡេីងនាពេលនេះ គឺមានសារសំខាន់ឆ្លេីយតបទៅនឹងបរិបទបច្ចុប្បន្នក្នុងគោលបំណងបន្តរំលេចីតំលៃនៃការចូលរួមរបស់ស្ត្រីដែលមិនអាចកាត់ថ្លៃបាន ក្នុងការរក្សាសុខសន្តិភាពក៏ដូចជា កំពុងចូលរួមយ៉ាងសកម្មក្នុងការពន្លឿនកិច្ចអភិវឌ្ឍន៏លេីគ្រប់វិសយ័។

ឯឧបន្តថា ក្នុងភាពជាដៃគូ ប្រជាពលរដ្ឋកម្ពុជាទាំងស្ត្រី និងបុរសនឹងចូលរួមដោយស្មេីភាព និងស្មេីសិទ្ធិជាមួយប្រជាពលរដ្ឋនៃបណ្តាប្រទេសនានាទាំងក្នុងតំបន់ និងសកលលោក ជាពិសេសនៅក្នុងយុគសមយ័ឌីជីថល និងក្នុងរបៀបវារះស្តារសេដ្ឋកិច្ចសង្គមក្រោយវិបត្តិជំងឺកូវីដ ១៩ក៏ដូចជាការកសាងភាពធន រឹងមាំនិងការអភិវឌ្ឍន៏ប្រកបដោយចីរភាព។ ពាក់ពន្ធ័នឹងទិវាអន្តរជាតិនារី៨មិនា ឯឧម៉ប់ សារិន បន្តថា:ស្ត្រីបានតស៊ូរហូតសម្រេចបានជោគជយ័ក្នុងការទាមទាការទទួលស្គាល់សិទ្ធិរបស់ស្ត្រី និងកំណត់ចេញនូវអនុសញ្ញាអន្តរជាតិស្តីពីការលប់បំបាត់រាល់ទំរង់រេីសអេីងប្រឆាំងនឹងស្ត្រី(CEDAW)ដែលមហាសន្និបាតអង្គការសហប្រជាជាតិ បានប្រកាសជាទិវារបស់អង្គការសហប្រជាជាតិស្តីសិទ្ធិស្ត្រី និងសន្តិភាពពិភពលោកកាលពីថ្ងៃទី១៨ ធ្នូ ឆ្នាំ១៩៧៩។

រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្តល់អាទិភាពខ្ពស់ក្នុងការជំរុញកិច្ចការពារស្ត្រី និងលេីកកំពស់សមភាពយេនឌរ័ដោយបានកំណត់ថា ស្ត្រីជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចជាតិ។

ដោយ ហេង សម្បត្តិ