អ្នកសារព័ត៌មាន មានតួនាទីសំខាន់ក្នុងការផ្សព្វផ្សាយពីនយោបាយគាំពារ សង្គមរបស់រាជរដ្ឋាភិបាល

ភ្នំពេញ៖ របបសន្តិសុខសង្គម (ប.ស.ស) និង OXFAM ចាប់ដៃគ្នា បណ្តុះបណ្តាលដល់អ្នកសារព័ត៌មាន ពីរបបសន្តិសុខសង្គម ដែលត្រូវដាក់ចេញដោយរាជរដ្ឋាភិបាល ដើម្បីបន្តផ្សព្វផ្សាយដល់ពលរដ្ឋយល់ដឹង និង អត្ថប្រយោជន៍ ពីរបបសន្តិសុខសង្គម។

សិក្ខាសាលា ស្តីពី គម្រោងគគាំពារសង្គមប្រកបដោយ បរិយាបន្នដែលឆ្លើយតប នឹងតម្រូវការ របស់កម្មករនិយោជិតក្នងវិស័យកាត់ដេរ ត្រូវបានរៀបចំឡើងដោយ OXFarm សហការជាមួយ របបសន្តិសុខសង្គម (ប.ស.ស) នៅសណ្ឋាគារកាំបូឌីយ៉ាណា នាព្រឹកថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣។

លោកស្រី សុខ ច័ន្ទឆវី តំណាង អង្គការ OXFarm រៀបចំសិក្ខាសាលានេះ បញ្ជាក់ថា គោលបំណងរបស់សិក្ខាសាលា ទី១- ពង្រឹងសមត្ថភាពជូនអ្នកសារព័ត៌មានតាមរយ:បទបង្ហាញពី អ្នកជំនាញបេឡាជាតិរបបសន្តិសុខ សង្គម (ប.ស.ស) ដើម្បីលើកកម្ពស់ការផ្សព្វផ្សាយពី របបសន្តិសុខសង្គម (ប.ស.ស) តាមប្រព័ន្ធ ផ្សព្វផ្សាយឲ្យកាន់តែទូលំ ទូលាយដល់សាធារណជន ជាពិសេស កម្មករនិយោជិតក្នុងវិស័យកាត់ដេរ ទី២. ចែករំលែក និងពង្រឹងការយល់ដឹងបន្ថែមទៀត ដល់សមាជិកសាព័ត៌មានស្តីពីគោលនយោបាយ គាំពារសង្គម និងបញ្ហាប្រឈមរបស់កម្មករនិយោជិត (ភាគច្រើនជាស្ត្រី) ក្នុងការទទួលបាន និងការបើ ប្រាស់ ប័ណ្ណសមាជិក ប.ស.ស ទី៣. ចែករំលែកនូវចំណេះដឹង និងលទ្ធផលអំពីការអនុវត្តគម្រោង INSPIRE ជូនដល់អ្នកចូលរួម និងទី៤. បង្កើនប្រសិទ្ធភាពនៃការងារទំនាក់ទំនង និងផ្សព្វផ្សាយគាំពារសង្គមកម្ពុជា, និងបង្កើនកិច្ចសហការ ពាក់ព័ន្ធនានាលើការងារទំនាក់ទំនង និងផ្សព្វផ្សាយជាមួយស្ថាប័នផ្សព្វផ្សាយព័ត៌មាន។

លោក សុខ បូរ៉ា អ្នកជំនាញបេឡាជាតិរបបសង្គម (បសស) បានធ្វើបទបង្ហាញពីអត្ថប្រយោជន៍ នៃការអនុវត្តគោលនយោបាយគាំពារសង្គមសម្រាប់ពលរដ្ឋទូទៅ និងមន្ត្រីរាជ ដែលមានហានិភ័យពីការងារ ប.ស.ស នឹងផ្តល់ការគាំពារសង្គមជាដៃគូ ទាំងរដ្ឋ និងឯកជន រួមទាំងការរ៉ាប់រងផ្នែកថែទាំសុខភាព។ លោកបន្តថា ប្រព័ន្ធស្វ័យប្រវត្តិដើម្បីគណនាពី រយៈពេលចំណាយ និង បាស បង់ប្រាក់ត្រឡប់ទៅវិញពេលដល់អាយុចូលនិវត្តន៍ និងដាក់ឱ្យដំណើរការនាចុងឆ្នាំ២០២៣ខាងមុខនេះ រាប់ទាំងកម្មវិធីលើទូរស័ព្ទដៃ។ អ្នកសារព័ត៌មាន បសស ក៏បានគិតគូរ គាំពារ ពីហានិភ័យពីការងារ សោធននិវត្តន៍ ជាដើម និងលើកទឹកចិត្តដល់អ្នកសារព័ត៌មានផ្សព្វផ្សាយដល់ពលរដ្ឋ ។

ការដាក់ឱ្យដំណើរការរបបសន្តិសុខសង្គម ផ្នែកហានិភ័យការងារ និងផ្នែកថែទាំសុខភាព សម្រាប់បុគ្គលទាំងឡាយដែលស្ថិត ក្រោមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការងារ ដោយរួមបញ្ចូលទាំងបុគ្គល ធ្វើការតាមផ្លូវអាកាស និងនាវាសមុទ្រ ព្រមទាំងអ្នកបម្រើក្នុងផ្ទះ, និងកំពុងរៀបចំដាក់ឱ្យដំណើរការ របបសន្តិសុខសង្គមផ្នែកប្រាក់សោធន សម្រាប់បុគ្គលទាំងឡាយដែលស្ថិត ក្រោមបទប្បញ្ញត្តិនៃច្បាប់ស្តីពី ការងារនាក្នុងពេលវេលាសមស្របខាងមុខ (ពាក់កណ្តាលឆ្នាំ២០២២)។

ការដាក់ឱ្យដំណើរការ របបសន្តិសុខសង្គម ផ្នែកហានិភ័យការងារ សម្រាប់បុគ្គលនៃវិស័យសាធារណៈ។

ការដាក់ឱ្យដំណើរការរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព សម្រាប់បុគ្គលនៃវិស័យសាធារណៈ អតីតមន្រ្តីរាជការ និង អតីតយុទ្ធជន។

ការអនុវត្តរបបថែទាំសុខភាព តាមប្រព័ន្ធមូលនិធិសមធម៌សុខាភិបាល សម្រាប់កម្មករនិយោជិតក្រៅប្រព័ន្ធ។

ការផ្តល់ប្រាក់ឧបត្ថម្ភបន្ថែម សម្រាប់កម្មករនិយោជិតជាស្រ្តីនៅពេលសម្រាលកូន។ – ការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ។ – ការអនុវត្តកម្មវិធីផ្តល់អាហារតាមសាលារៀនដោយប្រើប្រាស់កសិផលក្នុងសហគមន៍។
កន្លងមកអំឡុងពេល ការ រាតត្បាតជំងឺកូវីដ១៩ រាជរាដ្ឋភិបាលបានដាក់ឱ្យអនុវត្ត «កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេល ប្រយុទ្ធនឹងជំងឺកូវីដ១៩»។

ការផ្តល់ការឧបត្ថម្ភប្រចាំខែ ដល់កម្មករនិយោជិត ដែលត្រូវបានព្យួរកិច្ចសន្យាការងារ ដោយសារតែរោងចក្រសហគ្រាសត្រូវផ្អាកសម្មភាព និងនិងការអនុវត្ត «កម្មវិធីជំនួយសង្គមជាសាច់ប្រាក់ ក្រោយពេលបិទខ្ទប់សម្រាប់ប្រជាពលរដ្ឋ និងគ្រួសារប្រជាពលរដ្ឋមានការលំបាកផ្នែកជីវភាព, ប្រជាពលរដ្ឋ និងគ្រួសារប្រជាពលរដ្ឋដែលមានអ្នកឆ្លងជំងឺកូវីដ-១៩ និងមានការលំបាកផ្នែកជីវភាព និងគ្រួសារប្រជាពលរដ្ឋដែលមានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍២០កុម្ភៈ ២០២១ នាពេលថ្មីៗនេះ ៕ ដោយ វណ្ណា

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner