អ្នកជំនាញជួយសង្រ្គោះសត្វត្រយងចង្កុំកស មួយក្បាលចេញពីអន្ទាក់ក្បែរ ដែនជម្រកសត្វព្រៃលំផាត់

ភ្នំពេញ៖ភ្នាក់ងារUSAID មរតកបៃតង សហការជាមួយដៃគូអភិរក្សជីវិត ធម្មជាតិ កម្ពុជា និងមន្ទីបរិស្ថានខេត្តរតនគិរី បានជួយសង្គ្រោះសត្វ ត្រយង ចង្កុំកស មួយក្បាលចេញពីអន្ទាក់ក្បែរដែនជម្រកសត្វព្រៃលំផាត់ ខេត្ត រតនគិរី។

ប្រភពខាងលើដែលបានបញ្ចេញឱ្យដឹងកាលពីថ្ងៃទី ៣ខែមីនាឆ្នាំ២០២៣ ថាត្រយងចង្កុំកស ដែលជាប្រភេទសត្វស្លាបជិតផុតពូជមួយក្បាលនេះ ត្រូវបានអ្នកភូមិប្រទះឃើញជាប់អន្ទាក់ក្នុងព្រៃសហគមន៍កែងសាន់ ក្បែរ ដែនជម្រកសត្វព្រៃលំផាត់ ខេត្តរតនគីរី។ បន្ទាប់ពីទទួលបានព័ត៌មានពីអ្នកភូមិ ក្រុមការងារឧទ្យានុរក្សរបស់ អង្គការ ជីវិតធម្មជាតិកម្ពុជា បានធ្វើដំណើរទៅកាន់តំបន់នោះភ្លាមៗ ហើយបាន នាំយកសត្វត្រយងនោះមកកាន់កន្លែងដែលមានសុវត្ថិភាព។

ប្រភពដដែលបញ្ជាក់ថានៅពេលនេះ សត្វត្រយងបានមាន សុវត្ថិភាព ពីអន្ទាក់ហើយ ប៉ុន្តែវាកំពុងស្ថិននៅក្នុងស្ថានភាពទន់ខ្សោយនៅឡើយ។ ឥឡូវនេះ អង្គការជីវិតធម្មជាតិកម្ពុជា កំពុងធ្វើការជាមួយ មជ្ឈមណ្ឌល អង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ (ACCB) ដែលមានឯកទេសក្នុង ការជួយសង្គ្រោះ និងស្តារនីតិសម្បទាសត្វព្រៃដែលជិតផុតពូជ ដើម្បីមើលថែរក្សា និងតាមដានស្ថានភាពរបស់សត្វស្លាបមួយនេះ មុនពេលពួកគេសម្រេចចិត្តថា តើត្រូវប្រលែងវាចូលទៅក្នុងព្រៃវិញ ឬយ៉ាងណា។

USAID មរកបៃតង បានកំពុងធ្វើការជាមួយក្រសួងបរិស្ថាន ដៃគូអភិរក្ស និងអង្គការពាក់ព័ន្ធផ្សេងទៀត ដើម្បីរៀបចំ “យុទ្ធនាការអន្ទាក់សូន្យ” ដើម្បីបញ្ចប់វិបត្តិអន្ទាក់ និងការជួញដូរសត្វព្រៃខុសច្បាប់នៅកម្ពុជា ចាប់តាំងពីឆ្នាំ ២០២២ មក។ នៅឆ្នាំនេះ យើងក៏នឹងបន្តគាំទ្រយុទ្ធនាការ អន្ទាក់សូន្យនេះ ក្នុងដំណាក់កាលទី២ ដែលត្រូវបានប្រកាសចាប់ ផ្តើមនៅថ្ងៃនេះ ហើយនឹងដំណើរការនៅក្នុងខេត្តមួយចំនួនរហូត ដល់ ខែកក្កដា ឆ្នាំ ២០២៣៕ ដោយ៖ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner