ឆ្នេរសមុទ្រអ៊ីតាលីជួយសង្គ្រោះជនចំណាកស្រុកចំនួន ២១១ នាក់
រ៉ូម៖ ក្រុមឆ្មាំឆ្នេរសមុទ្រនៃប្រទេសអ៊ីតាលីបានជួយសង្គ្រោះជនចំណាកស្រុកចំនួន ២១១ នាក់ ចេញពីកោះ ឡាំប៉េឌូសា (Lampedusa)។

រូបភាពដែលផ្តល់ដោយឆ្មាំឆ្នេរសមុទ្រអ៊ីតាលី បង្ហាញពីការជួយសង្គ្រោះជនចំណាកស្រុកចំនួន ២១១នាក់ពីទូកដែលផ្ទុកលើសទម្ងន់បានបើកក្នុងទឹកដ៏លំបាក និងអាកាសធាតុអាក្រក់នៅចម្ងាយប្រមាណ១៥ ម៉ាយពីឆ្នេរសមុទ្រនៃកោះ ឡាំប៉េឌូសា (Lampedusa) របស់អ៊ីតាលី។

ប្រតិបត្តិការនេះកើតឡើង មិនដល់មួយសប្តាហ៍ផង ក្រោយពីការលិចកប៉ាល់ស្លាប់ នៅឆ្នេរសមុទ្រអ៊ីតាលីដែលជនចំណាកស្រុក៦៧នាក់បានស្លាប់។
ឆ្មាំឆ្នេរសមុទ្រអ៊ីតាលីបាននិយាយ កាលពីថ្ងៃសុក្រ សប្តាហ៍នេះថា ខ្លួនបានជួយសង្គ្រោះជនចំណាកស្រុកចំនួន ២១១នាក់ នាក់ចេញពីកោះ ឡាំប៉េឌូសា (Lampedusa) ដោយជួយសង្គ្រោះពួកគេពីកប៉ាល់ដែលកំពុងតស៊ូក្នុងសមុទ្រដ៏លំបាក។

ឆ្មាំសមុទ្របានលើកឡើង តាមរយៈសេចក្តីថ្លែងការណ៍មួយថា ជនចំណាកស្រុកត្រូវបានស្ទាក់ចាប់បានចម្ងាយប្រហែល ២៨ គីឡូម៉ែត្រ ឬ ១៧ ម៉ាយ ភាគខាងត្បូងនៃកោះ ឡាំប៉េឌូសា (Lampedusa) ខណៈដែលនៅលើទូកនេសាទ “កំពុងចាប់ផ្តើមចូលទៅក្នុងទឹក” ។
សេចក្តីថ្លែងការណ៍បាននិយាយថា ប្រតិបត្តិការបានធ្វើឡើង “នៅក្នុងអាកាសធាតុអាក្រក់ និងលក្ខខណ្ឌសមុទ្រ” ដោយបន្ថែមថា ជនចំណាកស្រុកម្នាក់ត្រូវបានប្រគល់ឱ្យប៉ូលីសដោយសង្ស័យថា ជាអ្នកជួញដូរមនុស្ស។
ការជួយសង្គ្រោះបានកើតឡើង បន្ទាប់ពីមានការលិចកប៉ាល់កាលពីថ្ងៃអាទិត្យ នៅឯតំបន់ ខាឡាប្រ៊ីយ៉ា (Calabria) ភាគខាងត្បូងនៃប្រទេសអ៊ីតាលី ដែលក្នុងនោះ យ៉ាងហោចណាស់មានជនចំណាកស្រុកចំនួន ៦៧ នាក់បានស្លាប់ និងជាច្រើននាក់ទៀតបាត់ខ្លួន។
រដ្ឋអាជ្ញាអ៊ីតាលីកំពុងពិនិត្យមើលឧបទ្ទវហេតុនេះ ចំពេលមានភាពចម្រូងចម្រាសលើថា តើឆ្មាំឆ្នេរសមុទ្រ និងប៉ូលីសអាចធ្វើអ្វីបន្ថែមទៀត ដើម្បីការពារទប់ស្កាត់សោកនាដកម្មបែបនេះ កុំឲ្យកើតឡើងទៀត៕ ប្រភពពី AFP ប្រែសម្រួលដោយ៖ សារ៉ាត