គណបក្សប្រជាជនកម្ពុជាស្រុកស្ទោង ប្រកាសចាត់តាំងក្រុមការងារចុះជួយមូលដ្ឋានឃុំ និងប្រគល់ភារកិច្ច

កំពង់ធំ៖ព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៣ នៅទីស្នាក់ការគណបក្ស ប្រជាជនកម្ពុជា ស្រុកស្ទោងខេត្តកំពង់ធំ បានរៀបចំកម្មវិធី ប្រកាស កែសម្រួលសមាសភាពក្រុមការងារចុះជួយមូលដ្ឋានឃុំ និងផ្សព្វ ផ្សាយ ផែនការ ភារកិច្ចត្រៀមឆ្ពោះទៅកាន់ ការបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រនីតិកាលទី៧ នៃរដ្ឋសភាឆ្នាំ២០២៣ ។ ពិធីនេះប្រព្រឹត្ត ទៅស្ថិតក្រោមអធិបតីភាពឯកឧត្តម ព្រឹម រដ្ឋា និងឯកឧត្តម សោម ស៊ុន សមាជិកអចិន្ត្រៃយ៍គណ បក្សខេត្ត អនុប្រធានក្រុមការងារចុះ មូលដ្ឋានស្រុកស្ទោង ខេត្តកំពង់ធំ។

ក្នុងឱកាសនេះលោក សាយ គឹមឡម ប្រធានគណបក្សប្រជាជន កម្ពុជា ស្រុកស្ទោង បានឡេីងអានសេចក្តីសម្រេច ស្ដីពីការកែសម្រួល សមាសភាពក្រុមការងារចុះជួយមូលដ្ឋានឃុំទាំង ១៣ របស់ស្រុក ស្ទោង និងណែនាំភារកិច្ចមួយចំនួន ជូនដល់ក្រុមការងារនីមួយៗ ក្នុងការចុះតាមមូល ដ្ឋាននានាក្នុងស្រុកស្ទោង ខេត្តកំពង់ធំ ។

ក្នុងឱកាសនេះ ឯកឧត្តម សោម ស៊ុន បានផ្សព្វផ្សាយផែនការ នឹងបានប្រគល់ភារកិច្ចសំខាន់ៗមួយចំនួន ជូនដល់ក្រុម ការងារ និងថ្នាក់ដឹកនាំគណបក្សឃុំ ។ត្រូវបន្តសហការគ្នាឲ្យបានល្អ ក្នុងការអនុវត្តតាមកម្មវិធីគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ដែលបានដាក់ចេញនៅក្នុងមហាសន្និបាតវិសា មញ្ញតំណាង ទូទាំងប្រទេសរបស់គណបក្ស ប្រជាជនកម្ពុជានាពេល ថ្មីៗកន្លងមក នេះ ៕ដោយ៖ ប៊ុន រដ្ឋា

ads banner