សម្ដេចក្រឡាហោម ស ខេង អញ្ជើញចូលជួបសម្ដែងការគួរសមជាមួយឯក ឧត្តម ផាម មិញជិញ នាយករដ្ឋមន្ត្រីវៀតណាម

ភ្នំពេញ៖ក្នុងឱកាសអញ្ជើញបំពេញទស្សនកិច្ចការងារនៅសាធារណ រដ្ឋសង្គមនិយមវៀតណាម កាលពីថ្ងៃទី៤ខែមីនា ឆ្នាំ២០២៣ សម្ដេច ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំគណៈប្រតិភូ ជាន់ខ្ពស់ក្រសួងមហាផ្ទៃចូលជួប សម្ដែង ការគួរសមជាមួយ ឯកឧត្តម ផាម មិញជិញ នាយករដ្ឋមន្ត្រី វៀតណាម។

ប្រភពពីក្រសួងមហាផ្ទៃបានឱ្យដឹងថា នាឱកាសនោះ ឯកឧត្តម ផាម មិញជិញបាន ស្វាគមន៍ចំពោះវត្តមានសម្ដេច ក្រឡាហោម ស ខេង និងគណៈប្រតិភូ។

ក្នុងឱកាសនោះសម្ដេចក្រឡាហោម ស ខេង ក៏បានជម្រាបជូន ឯកឧត្ដម នាយករដ្ឋមន្ត្រី ផាម មិញជិញអំពីលទ្ធផល នៃកិច្ចសហ ប្រតិបត្តិការដ៏ល្អប្រសើររវាងក្រសួងមហាផ្ទៃ និងក្រសួងនគរបាល វៀតណាម។

ផ្អែកលើការលើកឡើងខាងលើនេះ ឯកឧត្ដមនាយករដ្ឋមន្ត្រី ផាម មិញជិញ ក៏បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិ ការដ៏ល្អ រវាងក្រសួងទាំងពីរ និងបានលើកទឹកចិត្តខ្ពស់សម្រាប់កិច្ចសហ ប្រតិបត្តិ ការរវាងក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងនគរបាល វៀតណាម នាឆ្នាំ២០២៣បន្តទៀត។

សូមបញ្ជាក់ថាតបតាមការអញ្ជើញរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក តូ ឡឹម រដ្ឋមន្ត្រីក្រសួងនគរបាល នៃសាធារណរដ្ឋសង្គមនិយមវៀត ណាម និងដោយបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសម្ដេចអគ្គមហា សេនា បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្ដេច ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្តសួងមហាផ្ទៃ បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងមហាផ្ទៃ ទៅបំពេញ ទស្សនកិច្ចការងារ ចាប់ពីថ្ងៃទី៣ ដល់៥ ខែមីនា ដើម្បីអនុវត្តបន្តក្នុង ក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការទ្វេភាគីនានា រវាងក្រសួងទាំងពីរ៕
ដោយ៖រ៉ាវុធ

អ៊ិត រ៉ាវុធ
អ៊ិត រ៉ាវុធ
អ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរាចាប់ឆ្នាំ១៩៩៦ដល់បច្ចុប្បន្ន ។
ads banner
ads banner
ads banner