សម្តេចតេជោ ហ៊ុន សែន ៖ ការបើកសកម្មភាពសង្គម- សេដ្ឋកិច្ចឡើងវិញ ដោយសារតែពលរដ្ឋយើង រួបរួមគ្នា ក្នុងការយកឈ្នះជំងឺកូវីដ-១៩
អត្ថបទដោយ៖
ស៊ូ វណ្ណលុក
ភ្នំពេញ៖ ក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតវិទ្យាស្ថានខ្មែរជំនាន់ថ្មី ជិត២ពាន់នាក់ នៅមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៣ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា ដោយសារតែមានការរួបរួមគ្នារបស់បងប្អូនប្រជាពលរដ្ឋយើង ក្នុងការយកឈ្នះជំងឺកូវីដ-១៩ ទើបប្រទេសយើងបានឈានដល់ការបើកសកម្មភាពសង្គមឡើងវិញ រហូតធ្វើឱ្យសេដ្ឋកិច្ចមានកំណើនមកវិញ ។

សម្ដេចតេជោ ហ៊ុន សែន ក៏បានសម្តែងនូវការសោកស្តាយ ចំពោះប្រជាពលរដ្ឋមួយចំនួន ដែលបានទទួលមរណភាពព្រោះតែជំងឺកូវីដ-១៩ ។
សម្តេចតេជោ បានបន្តថា មានប្រទេសមួយចំនួន ពេលពលរដ្ឋស្លាប់ អត់មានក្តាមឈូសដាក់សព តែកម្ពុជា អត់មានជួបស្ថានភានោះទេ ៕



អត្ថបទ៖ វណ្ណលុក, រូបភាព៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។