ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកថាកម្ពុជាជាប្រទេសមួយ ដែល មានជោគជ័យក្នុងការគ្រប់គ្រងលើកូវីដ១៩

អត្ថបទដោយ៖
CPA

ភ្នំពេញ៖​ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកថាកម្ពុជាជា ប្រទេស មួយដែលមានជោគជ័យក្នុងការគ្រប់គ្រងលើកូវីដ១៩ ហើយដែលបានបើកប្រទេសឡើងវិញ រហូតបានជំរុញឱ្យមាន កំណើនសេដ្ឋកិច្ច បន្ទាប់ពីការធ្លាក់ចុះនៅក្នុងឆ្នាំ២០២០ រហូត ទៅដល់ដក៣.១ភាគរយ។

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបាន ថ្លែងដូច នេះ នាថ្ងៃទី៦ ខែមីនា ក្នុងពិធីប្រគល់វិញ្ញាបនបត្រ និងសញ្ញាបត្រជូន ដល់សិក្ខាកាម និងនិស្សិតវិទ្យាស្ថានខ្មែរជំនាន់ថ្មីជាង ១.៧០០នាក់។
ពាក់ព័ន្ធនឹងស្ថានភាពកូវីដ១៩សម្ដេចតេជោ ហ៊ុន សែន មាន ប្រសាសន៍ថា កម្ពុជាបានដំណើរការចាក់វ៉ាក់សាំងកូវីដ១៩ ដល់ប្រជា ពលរដ្ឋគ្រប់រូប ដែលពេលនោះសម្ដេចតេជោហៅថា ចាក់ស្រោចវ៉ាក់ សាំង ហើយពេលនេះសម្ដេចសូមហៅថា «មុជវ៉ាក់សាំង» តែម្តង ដែល ធ្វើឱ្យកម្ពុជាមានលទ្ធផលបើកប្រទេសឡើងវិញ ដំណើរការ សង្គម និងសេដ្ឋកិច្ចដូចពេលបច្ចុប្បន្ននេះ។
សម្ដេចតេជោមានប្រសាសន៍ថា ៖ «នេះជាការខិតខំដើម្បីធានា យ៉ាង ម៉េចកុំឱ្យពលរដ្ឋរបស់យើងបាត់បង់ជីវិត។ ពិតមែនហើយយើង សោក ស្តាយ ដែលត្រឹមតែរយៈពេលខ្លីប៉ុណ្ណោះជីវិតមនុស្សបាន បាត់បង់ រហូតទៅដល់ ៣ ០៥៦ នាក់ ដែលជាចំនួនមួយដ៏ធំ បើប្រៀបធៀប ជាមួយ នឹងប្រទេសតូចមួយដែលមានប្រជាជនស្លាប់ដ៏ច្រើន ក្នុង រយៈ ពេលដ៏ខ្លី»។
សម្ដេចតេជោក៏បានអំពាវនាវទៅដល់ប្រជាពលរដ្ឋនៅទូទាំងប្រទេសយកចិត្តទុកដាក់ទៅលើបញ្ហាសុខភាព ហើយនៅក្នុងកាលៈទេសៈ ប្រទេសពីតំណាក់កាលមួយទៅតំណាក់កាលមួយ។ ពិភពលោក កំពុងមានការប្រែប្រួលអាកាស ដូចនេះយើងមិនដឹងថាតើនឹងមាន ជំងឺអី កើត មានឡើងទៀត។
យោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាលបានឱ្យដឹងថា គិតត្រឹមថ្ងៃទី ៦ ខែមីនា ករណីឆ្លងជំងឺកូវីដ ១៩ សរុបមានចំនួន ១៣៨ ៧១៩ នាក់ ករណីជាសះស្បើយសរុបចំនួន ១៣៥ ៦៥៨ នាក់ និងករណីស្លាប់សរុប ៣ ០៥៦ នាក់។
ទាក់ទងនឹងវ៉ាក់សាំងកូវីដ១៩ អ្នកនាំពាក្យក្រសួងសុខាភិបាល លោកជំទាវ ឱ វណ្ណឌីន ធ្លាប់បានលើកឡើងថា ប្រទេសកម្ពុជាមាន វ៉ាក់ សាំងបង្ការជំងឺកូវីដ១៩ គ្រប់គ្រាន់ដើម្បីផ្ដល់ជូនដល់ជនរួម ជាតិ ទាំងអស់ដែលរស់នៅក្នុងប្រទេសកម្ពុជាដោយឥតគិតថ្លៃទាំងដូសមូលដ្ឋាន និងដូសជំរុញ ដែលមិនគិតពីពូជសាសន៍ ពណ៌សម្បុរ និងនិន្នាការនយោបាយឡើយ ហើយវ៉ាក់សាំងកូវីដ១៩ ទាំងអស់ ដែលប្រើប្រាស់នៅកម្ពុជា គឺសុទ្ធតែមានការទទួលស្គាល់ពីអង្គការ សុខភាពពិភពលោក។

លោកជំទាវមានប្រសាសន៍ថា ៖ «ស្របពេលដែលយើងមា នវ៉ាក់ សាំងកូវីដ១៩ គ្រប់គ្រាន់ និងការគ្រប់គ្រងស្ថានការណ៍នៃការរាត ត្បាតវីរុសកូវីដ១៩ ដែលជាវីរុសដ៏កាចសាហាវមួយនេះបានយ៉ាងល្អ គួរជាទីមោទនៈនោះ យើងទាំងអស់គ្នាមិនត្រូវប្រលែងចោលនូវវិធាន ការការពារ ដ៏មានប្រសិទ្ធភាព បីកុំ បីការពារ ជាពិសេស ៣ការពារ»។ម្យ៉ាងវិញទៀតការចាក់វ៉ាក់សាំងដូសជំរុញពិតជាមានសារៈសំខាន់បំផុតសម្រាប់បង្កើន និងពង្រឹងអង្គទីគ័រការពាររាងកាយកុំឱ្យធ្លាក់ចុះរហូត ដល់ចំណុចមួយដែលវាលែងមានសមត្ថភាពគ្រប់គ្រាន់ដើម្បីទប់ទល់ពីការវាយលុកនៃវីរុសនេះ។
លោកជំទាបានបញ្ជាក់ថា ៖ «ដូច្នេះក្រសួងសុខាភិបាលបានដាក់ ផែនការយ៉ាងច្បាស់លាស់ពោលគឺគម្លាត ពីដូសជំរុញមួយទៅដូស ជំរុញមួយមានរយៈពេល ៤ខែឡើង ហើយរហូតមកដល់បច្ចុប្បន្ននេះ ដំណើរការនៃការចាក់វ៉ាក់សាំងកូវីដ១៩ ដូសជំរុញនៅប្រទេសកម្ពុជា មានរហូតដល់ដូសទី៦ ហើយ»។
សូមបញ្ជាក់ដែរថា រាជរដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងសុខាភិបាល នឹងដាក់ផែនការចាក់វ៉ាក់សាំងកូវីដ១៩ តាមបែបលក្ខណៈជាទម្លាប់ ធម្មតា (Routine) ក្នុងគម្លាតរយៈពេល៦ខែឡើងបន្ទាប់ពីចាក់វ៉ាក់ សាំងកូវីដ១៩ ដូសទី៦រួច ស្របតាមគោលការណ៍ស្ម័គ្រចិត្ត នៅគ្រប់ ទីតាំងមូលដ្ឋានសុខាភិបាលសាធារណៈ (មណ្ឌលសុខភាព មណ្ឌល សុខភាពងមន្ទីរពេទ្យរដ្ឋ) នៅទូទាំង២៥ រាជធានី-ខេត្ត៕
ដោយ៖នាង សុគន្ធា

ads banner