សហជីព៖ កម្មករសំណង់ភាគច្រើនប្រឈមបញ្ហាអសុវត្ថិ ភាពនៅកន្លែងធ្វើការ

អត្ថបទដោយ៖
CPA

ភ្នំពេញ៖សហជីពធ្វើការងារជួយកម្មករសំណង់ឱ្យដឹងថាកម្មករ សំណង់ ភាគច្រើនប្រឈមបញ្ហាអសុវត្ថិភាពនៅកន្លែងធ្វើការខណៈ ដែល ភាគីពាក់ព័ន្ធកំពុងប្រជុំពិនិត្យលើផែនការមេលើកទី៣ស្ដីពី សុវត្ថិភាព និងសុខភាពការងារឆ្នាំ២០២៣-២០២៧ដើម្បីជួយកសាង អនាគតកម្មករជំនាន់ក្រោយប្រកបដោយសុវត្ថិភាព និងសុខភាព ប្រសើរ ជាងមុន។

លោក សុខ គីន ប្រធានសហព័ន្ធសហជីពកម្មករសំណង់ និងព្រៃឈើ កម្ពុជា ឱ្យដឹងថា លក្ខណៈការងាររបស់កម្មករសំណង់នៅកម្ពុជា នៅ តែ ជួបបញ្ហាប្រឈមដូចកាលពីមុនដដែល ពីព្រោះដោយសារតែ អ្នកម៉ៅ ការឬ និយោជក នៅតែមិនយល់ពីអត្ថប្រយោជន៍នៃប្រព័ន្ធ គាំពារ សង្គម ដោយមិនបានចុះបញ្ជីកម្មកររបស់ពួកគាត់ជាមួយ បេឡាជាតិ របបសន្តិសុខសង្គម។ លោកបន្តថា និយោជក ឬ អ្នក ម៉ៅការទាំងនោះ តែងតែគិតថា ការងារសំណង់ទាំងនោះ គឺមិនមែន ជាការងារដែលជាប់លាប់ និងត្រូវធ្វើជាប្រចាំនោះឡើយ។
លោក សុគីន និយាយថា៖«កម្មករសំណង់មានការប្រឈមច្រើនជា មួយប្រាក់ឈ្នួលដែលមិនមានការកំណត់ ការងារក៏មិនមានភាព ជាប់លាប់ រួមទាំងនិយោជកមិនមានកាផ្ដល់សម្ភារៈការពារសុខភាព និងសុវត្ថិភាពពេលកំពុងបំពេញធ្វើការ ហើយនេះហេតុធ្វើឱ្យមាន គ្រោះថ្នាក់ កើតឡើងជាបន្តបន្ទាប់មកលើកម្មករ»។

តាមរបាយការណ៍ដែលសហជីពកម្មករសំណង់បានសិក្សាស្រាវ លើ កម្មករដែលធ្វើសំណង់១០១០នាក់រកឃើញថា មានតែកម្មករជាង ៩ ភាគរយប៉ុណ្ណោះដែលទទួលបានកិច្ចគាំពាសង្គមពីនិយោជកនិងបានចុះបញ្ជីពួកគាត់ជាមួយបេឡាជាតិរបបសន្តិសុខសង្គម។កម្មករក្រៅពីនេះ ពួកគាត់ស្ថិតនៅក្រៅប្រព័ន្ធ ដោយនៅមិនទាន់ត្រូវបាននិយោជកឬអ្នក ម៉ៅការ ចុះបញ្ជីពួកគាត់ទៅក្នុងបេឡាជាតិរបបសន្តិសុខសង្គមនៅ ឡើយ ទេ។

ឯកឧត្តម ចាប ឬទ្ធី រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈ បានថ្លែងថា សុវត្ថិភាព និងសុខភាពការងារ គឺជាបញ្ហាដ៏ សំខាន់ នៅគ្រប់កន្លែងការងារ ដែលរាជរដ្ឋាភិបាលកម្ពុជា ជាពិសេស ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលជាសេនាធិការ យក ចិត្តទុកដាក់យ៉ាងខ្លាំង និងត្រូវបានដាក់បញ្ចូលជាបទដ្ឋានការងារ ស្នូល របស់អង្គការអន្តរជាតិខាងការងារ។
ការថ្លែងបែបនេះឡើងនៅក្នុងសិក្ខាសាលាត្រីភាគី ស្តីពីការពិនិត្យ សម្រេច លើផែនការមេលើកទី៣ ស្ដីពីសុវត្ថិភាព និងសុខភាពការងារ ឆ្នាំ២០២៣-២០២៧ ដោយមានការចូលរួមពីស្ថាប័នរដ្ឋ និយោជក និយោជិត (ទាំងសេដ្ឋកិច្ចក្នុង និងក្រៅប្រព័ន្ធ) និងអង្គការនានាជាដើម នាថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៣កន្លងមកនេះ។
ឯកឧត្តមបញ្ជាក់ថា ដោយសារតែបញ្ហាទាំងនេះ គឺធ្វើឱ្យមាន តម្រូវ ការ ចាំបាច់កាន់តែខ្លាំងឡើងៗ ក្នុងការបញ្ជ្រាបចំណេះដឹង និង វិធានការ អំពីសុវត្ថិភាពការងារនិងសុខភាព ទៅក្នុងការអប់រំទូទៅ សម្រាប់ មនុស្សគ្រប់គ្នា មុនពេលពួកគេចូលទៅក្នុងពិភពការងារ និងបន្តការងារពេញមួយជីវិតរបស់ពួកគេ។

ឯកឧត្តម ចាប ឬទ្ធី មានប្រសាសន៍ថា ៖ «ការបញ្ចូលចំណេះដឹងស្តីពី សុវត្ថិភាពការងារ និងសុខភាព ទៅក្នុងការអប់រំទូទៅ និងទៅក្នុង កម្មវិធី បណ្តុះបណ្តាលវិជ្ជាជីវៈ គឺអាចជួយកសាងអនាគតកម្មករ ជំនាន់ ក្រោយប្រកបដោយសុវត្ថិភាព និងសុខភាពល្អជាងមុន។ ការលើកកម្ពស់ការសិក្សាពេញមួយជីវិតអំពីសុវត្ថិភាពការងារ និងសុខភាព អាចជួយកម្មករ និងនិយោជកឱ្យស្វែងយល់ និង សម្រប ខ្លួនទៅនឹងហានិភ័យដែលកំពុងកើតមាន ក៏ដូចជាហានិភ័យ ទាក់ទង នឹងការងារជាប់លាប់ ដូច្នេះការកែលម្អសុវត្ថិភាព និងសុខភាពពេញ មួយជីវិតការងារ គឺជាការងារចាំបាច់»។

ទាក់ទិនរឿងនេះដែរឯកឧត្តម ហេង សុផាន់ណារិទ្ធ អគ្គនាយករង បេឡា ជាតិរបបសន្តិសុខសង្គម(ប.ស.ស) បានប្រាប់ថា ប.ស.ស ព្យាយាមជំរុញដល់គ្រប់ភាគីទាំងអស់ ដែលគ្រប់លក្ខខណ្ឌក្នុងការចុះ បញ្ជី ដើម្បីធានាសិទ្ធិទទួលបានរបបសន្តិសុខសង្គម ដូចមានចែងក្នុង ច្បាប់។ ប.ស.ស ក៏ជួបបញ្ហាប្រឈមក្នុងការចុះបញ្ជីកម្មករនិយោជិត វិស័យសំណង់នេះផងដែរ ដោយផលលំបាកនោះការចុះបញ្ជី តាម របបម៉ៅ ការរួមមាន៖ «កម្មករមានចលនាចេញចូល មិនទៀងទាត់ និងមិនមានអត្តសញ្ញាណប័ណ្ណជាដើម។

ជាដំណោះស្រាយលើបញ្ហាខាងលើប.ស.ស បានសហការជាមួយ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ធ្វើការផ្សព្វផ្សាយទៅដល់កម្មករ និយោជិតទាំងនោះ ឱ្យយល់ពីអត្ថប្រយោជន៍របបសន្តិសុខសង្គម ចៀស វាងការផ្លាស់ប្តូរចេញ-ចូល មិនច្បាស់លាស់»។

ឯកឧត្តម ហេង សុផាន់ណារិទ្ធ បានបន្ថែមថា៖ « បើយោងតាម ច្បាប់ស្តីពីរបបសន្តិសុខសង្គម ទោះបីកម្មករសំណង់ធ្វើការ ជាមួយ ក្រុមហ៊ុនផ្ទាល់ ឬតាមរយៈអ្នកម៉ៅការបន្តច្រើនដំណាក់យ៉ាងណា ក៏ត្រូវតែទទួលបានការគាំពារលើរបបសន្តិសុខសង្គម ធានាថា គាត់មានប័ណ្ណសមាជិក និងមានសុពលភាពប្រើប្រាស់សេវា ព្រោះ យើងដឹងគ្រប់គ្នាហើយថាអ្នកធ្វើការវិស័យសំណង់មានហានិភ័យខ្ពស់ ប្រឈមមុខគ្រោះថ្នាក់ ទាំងបច្ចុប្បន្ន នឹងទៅអនាគត ដោយសារ ការ ប្រើប្រាស់កម្លាំង»។

ឯកឧត្តមសំណូមពរដល់ម្ចាស់ក្រុមហ៊ុនសំណង់ អ្នកម៉ៅការត្រូវមាន ឆន្ទៈ មកចុះបញ្ជី រាយការណ៍ចំនួនកម្មករឱ្យបានត្រឹមត្រូវ និងចូល រួម បង់ភាគទានជូនបងប្អូនកម្មករ ដែលបម្រើការងារក្នុងវិស័យនេះ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ព្រោះនេះជាការចូល រួមចំណែក ដ៏សំខាន់បំផុត និងជាគុណធម៌ក្នុងនាមជានិយោជក មិនថាក្រុមហ៊ុន ឬអ្នកម៉ៅការនោះទេ។

របាយការណ៍ពីសហជីពឱ្យដឹងថា សព្វថ្ងៃនេះកម្មរសំណង់នៅកម្ពុជា មានចំនួនប្រមាណ២៥ម៉ឺននាក់។ កម្មករធ្វើការងារភាគច្រើនជាការងារក្រៅប្រព័ន្ធ ដោយទទួលប្រាក់ ឈ្នួលតាមទំហំបំពេញការងាររបស់ខ្លួនពីសំណាក់អ្នកម៉ៅឬក្រុមមេជាង។

របាយការណ៍បេឡាជាតិរបបសន្តិសុខសង្គម ប.ស.ស ឱ្យដឹងថា គិតត្រឹមថ្ងៃទី០៦ ខែមីនានេះ សម្រាប់កម្មករវិស័យសំណង់ បាន ចុះបញ្ជីសរុបចំនួន ៤៦៥សហគ្រាស មានកម្មករនិយោជិតចំនួន ៣២ ២៧៣នាក់ ស្រី ៥ ៦២២នាក់ ក្នុងនោះ កំពុងដំណើរការមាន ៣៣២ សហគ្រាស មានកម្មករនិយោជិត ១៥ ៦១៣នាក់ ស្រី ២ ៧៨៨នាក់៕
ដោយ៖ជា សុខនី

ads banner