រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី ជំរុញឱ្យអាជ្ញាធរពន្លឿនការរៀបចំហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់ដីសម្បទានសង្គមកិច្ចបណ្ដោយព្រំដែនខេត្តស្វាយរៀង

អត្ថបទដោយ៖
CPA

ស្វាយរៀង៖ឧបនាយករដ្ឋមន្ត្រីនិងរដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូប នីយកម្ម និងសំណង់ ឯកឧត្តម ជា សុផារ៉ា បានជំរុញដល់ក្រសួង ស្ថាប័ន អាជ្ញាធរពាក់ព័ន្ធទាំងអស់ត្រូវពិនិត្យនិងពន្លឿនការរៀបចំ ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗឱ្យបានឆាប់រហ័ស ក្រោយរាជរដ្ឋាភិបាល បានអនុញ្ញាតឱ្យប្រើប្រាស់ដីជាង៦០០ហិតាជាដីសម្បទានសង្គមកិច្ចសម្រាប់ចែកជូនគ្រួសារអតីតកងកម្លាំង ដែលស្ថិតតាមបណ្ដោយ ព្រំដែនកម្ពុជា-វៀតណាមក្នុងភូមិសាស្ត្រខេត្តស្វាយរៀង។

ការជំរុញនេះ បានធ្វើឡើងក្នុងពេលដឹកនាំប្រតិភូអន្តរក្រសួងចុះពិនិត្យ ទីតាំងដីសម្រាប់សាងសង់លំនៅឋាន ចែកជូនគ្រួសារកងទ័ព នគរ បាលឈរជើង អតីតកងកម្លាំងប្រដាប់អាវុធ និងគ្រួសារ និងប្រជា ពលរដ្ឋ ក្រីក្រទូទៅ នៅតាម ខ្សែបន្ទាត់ព្រំដែនកម្ពុជា-វៀតណាម ក្នុងភូមិសាស្រ្តស្រុកចន្ទ្រា ខេត្តស្វាយរៀង កាលពីថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៣។
ឯកឧត្តម ជា សុផារ៉ា បានឱ្យដឹងថា កាលពីថ្ងៃទី១៧ ខែកុម្ភៈឆ្នាំ ២០២៣ រាជរដ្ឋាភិបាលបានអនុញ្ញាតឱ្យប្រើប្រាស់ដីតាមបណ្ដោយ ព្រំដែនបន្ទាប់ពីយើងបានបោះបង្គោលខណ្ឌសីមាព្រំដែនរវាងខេត្តស្វាយរៀង-ខេត្តឡុងអាននិងខេត្តតៃនិញនៃប្រទេសវៀតណាម ដែលមាន ផ្ទៃដីសរុប ៦៥៣ ហិកតា២៥អា សម្រាប់អនុវត្តកម្មវិធីសម្បទានដី សង្គមកិច្ច។ឯកឧត្តមបន្តថា សម្រាប់ជំហានទី១ រដ្ឋបាលខេត្តស្វាយ រៀង បានកំណត់យកផ្ទៃដីទំហំ៣០០ហិកតា៨អា ដើម្បីអនុវត្តនៅក្នុង ស្រុកកំពង់រោទិ៍និងស្រុកចន្ទ្រា ដោយបែងចែកជាតំបន់លំនៅឋាន នៅ ចន្លោះបង្គោលព្រំដែនលេខ ២០០ចាប់ពីចំណុចស្រុកចន្ទ្រា រហូតដល់ បង្គោលព្រំដែនលេខ ២០២/២។ ក្នុងនោះបានបែងចែកដីឡូត៍លំនៅ ឋាន ជូនប្រជាពលរដ្ឋបាន ១២៣៦ឡូត៍។

ឯកឧត្តមបន្តថា៖«ក្រៅពីបានបែងចែកដីឡូលំនៅឋាន រដ្ឋបាល ខេត្ត ក៏បែងចែកជាហេដ្ឋារចនាសម្ព័ន្ធបម្រើឱ្យតំបន់រដ្ឋបាលសាធារណៈដូចជា ផ្សារ សាលារៀន វត្តអារាម ដីរួមភូមិ ប៉ុស្តិ៍ការពារព្រំដែនទាំងខាង កងទ័ពនិងនគរបាលជាតិ ក្នុងនោះក៏មានរៀបចំដីសមាគមនារី ចំនួន ៣ហិកតា និងដីផ្សារចំនួន ៣ ហិកតា ២៩អា និងមានរៀបចំជាសួន សាធារណៈបង្កើនភាពបៃតង និងដីការិយាល័យទី២ កងទ័ពជើងគោក ៥ហិកតា ហើយសម្រាប់ដីលំនៅឋានជូនប្រជាពលរដ្ឋរស់នៅក្នុង មួយគ្រួសារគឺមានទំហំ ៣០ម៉ែត្រគុណនឹង ៤០ ម៉ែត្រ»។

ឯកឧត្តម ជា សុផារ៉ា អះអាងទៀតថា ទីតាំងស្រុកកំពង់រោទិ៍ និងស្រុក ចន្ទ្រានេះដែរ ក៏បានទទួលការគាំទ្រពីរាជរដ្ឋាភិបាលនូវលំនៅឋាន ចំនួន ១០០ ខ្នង ក្នុងនោះលំនៅឋាន ៥០ ខ្នងនៅក្នុងស្រុកចន្ទ្រានិង ៥០ ខ្នងទៀតនៅស្រុកកំពង់រោទិ៍។
លើសពីនេះទៀតដោយទទួលបានបទបញ្ជាពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាដើម្បីឱ្យអន្តរក្រសួងបានរៀបចំទីតាំងនេះ។ រដ្ឋមន្រ្តីក្រសួងដែនដីរូបនេះ ក៏បានជំរុញទៅកាន់ក្រសួងស្ថាប័ន អាជ្ញាធរពាក់ព័ន្ធទាំងអស់ត្រូវពិនិត្យនិងពន្លឿនការរៀបចំហេដ្ឋារចនាសម្ព័នផ្សេងៗដូចជា ផ្លូវ ទឹកស្អាតសម្រាប់ប្រើប្រាស់ ភ្លើងអគ្គិសនី ពន្លឿនបោសសំអាតមីននិងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះជាដើម មកកាន់តំបន់ នេះ។ ក្នុងនោះការសាងសង់សំណង់លំនៅឋាន ត្រូវធានានូវគុណភាព តាមលក្ខណៈបច្ចេកទេសផងដែរ។
ក្រៅពីបានស្នើសុំឱ្យមានការគាំទ្រពីអាជ្ញាធរមូលដ្ឋាន ដើម្បីរៀបចំ តំបន់នេះឱ្យក្លាយទៅជាតំបន់មានសក្តានុពល មានការអភិវឌ្ឍ និង លើកស្ទួយដល់ជីវភាពរស់នៅ របស់ប្រជាពលរដ្ឋហើយនោះ ឯកឧត្តម ជា សុផារ៉ា ក៏បានស្នើឱ្យលោកជំទាវឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន ជួយ សម្របសម្រួលរៀបចំក្នុងការសាងសង់ផ្សារ នៅលើផ្ទៃដី ប្រមាណ ៣ហិកតា នៅតំបន់នេះថែមទៀត។

ពាក់ព័ន្ធនឹងការជំរុញនេះដែរ ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្ត ស្វាយរៀង បានបង្ហាញក្តីរីករាយ និងថ្លែងអំណរគុណដល់រាជរដ្ឋា ភិបាល សម្ដេចតេជោ ហ៊ុន សែន ដែលបានយកចិត្តទុកដាក់ខ្ពស់ ចំពោះការរស់នៅរបស់គ្រួសារយោធិន នគរបាល និវត្តន៍ជន គ្រួសារពលី មរណៈ និងគ្រួសារទីទល់ក្រឱ្យមានលំនៅឋាន សមរម្យ និងមានជីវភាពល្អប្រសើរ។ ជាមួយគ្នានេះ ក្នុងនាមខេត្តស្វាយរៀង ឯកឧត្តមបានបង្ហាញការប្តេជ្ញាចិត្ត នឹងខិតខំសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធដើម្បីឱ្យដំណើរការរៀបចំហេដ្ឋារចនាសម្ព័ន្ធដំណើរការរលូន។
បើតាមរបាយការណ៍របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្មនិង សំណង់ បានបង្ហាញដែរថា កន្លងមកខេត្តស្វាយរៀងបានអនុវត្តគម្រោង ដីសម្បទានសង្គមកិច្ចបានចំនួនពីរទីតាំងហើយដែលក្នុងនោះមានគម្រោងចាស់មួយមានទីតាំងស្ថិតនៅក្នុងភូមិជីកដី ឃុំអណ្ដូងត្របែក ស្រុករមាសហែក មានក្រឡាផ្ទៃ១៥៣ ហិកតា ៦៥អា ដោយបាន បែងចែកផ្ទៃដីលំនៅឋានទំហំ៤០ ម៉ែត្រគុណនឹង ៥០ ម៉ែត្រក្នុង មួយគ្រួសារជូនប្រជាពលរដ្ឋ ៤០០ គ្រួសារដែលចេញពីអតីត កង កម្លាំងប្រដាប់អាវុធចំនួន ៣៣១ គ្រួសារ និងចេញពីគ្រួសារ កងទ័ព និងនគរបាលជាតិចំនួន ៦៩ គ្រួសារ និងបានស្ថាបនា ផ្លូវប្រវែង១០ គីឡូម៉ែត្រ ៤០០ ម៉ែត្រ សាងសង់លូកាត់ផ្លូវចំនួន ២០ កន្លែង ដាក់ បង្គោលភ្លើងនិងតភ្ជាប់បណ្ដាញអគ្គិសនីចូលផ្ទះប្រជាពលរដ្ឋបានចំនួន ៤០០ ខ្នងផ្ទះ បានជីកអណ្ដូងស្នប់ចំនួន ៣៤អណ្ដូង និងធ្វើបង្គន់ អនាម័យ ចំនួន ១៨០ បង្គន់។

ដោយឡែកចំពោះគម្រោងថ្មីដែលខេត្តស្វាយរៀងទើបទទួលបានតាមរយៈលិខិតសជណ លេខ១៩៥ ចុះថ្ងៃទី ១៧ ខែកុម្ភៈឆ្នាំ ២០២៣ដែល រាជរដ្ឋាភិបាលបានអនុញ្ញាតឱ្យប្រើប្រាស់ដីតាមបណ្ដោយព្រំដែន មានផ្ទៃដីសរុប ៦៥៣ ហិកតា២៥អា សម្រាប់អនុវត្តកម្មវិធីសម្បទាន ដីសង្គមកិច្ចជូនគ្រួសារកងទ័ព នគរបាលជាតិឈរជើងតាមបណ្ដោយ ព្រំដែនកម្ពុជាវៀតណាម អតីតកងកម្លាំងប្រដាប់អាវុធនិងគ្រួសារ និងប្រជាពលរដ្ឋក្រីក្រទូទៅ៕
ដោយ៖ សែម ពិសី

ads banner