យោធាកោះតៃវ៉ាន់ព្រមានអំពី ការលុកលុយភ្លាមៗរបស់យោធាចិន
តៃប៉ិ៖ រដ្ឋមន្ត្រីការពារជាតិតៃវ៉ាន់ លោក Chiu Kuo-cheng បាន ព្រមានកាលពីថ្ងៃចន្ទ ទី៦ ខែមីនាថា នៅឆ្នាំនេះតៃវ៉ាន់ ត្រូវតែប្រុង ប្រយ័ត្ន ចំពោះ«ការចូលលុយលុយភ្លាមៗ»ដោយយោធាចិន ទៅក្នុង តំបន់ជិតនឹងទឹកដីរបស់ខ្លួន ចំពេលមានភាពតានតឹងផ្នែកយោធា កើន ឡើង។
ប្រទេសចិនបានបង្កើនសកម្មភាពយោធារបស់ខ្លួននៅជុំវិញកោះតៃវ៉ាន់ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ រួមទាំងការលុកលុយ របស់ កងទ័ព អាកាសចិន ចូលកៀកៗដែនអាកាសកោះតៃវ៉ាន់។
តៃវ៉ាន់ធ្លាប់បានបាញ់ទម្លាក់ដ្រូនស៊ីវិល ដែលបានចូលដែនអាកាស របស់ខ្លួននៅជិតកោះមួយ កាលពីឆ្នាំមុន។
ឆ្លើយសំណួររបស់សមាជិកសភាក្នុងសភា រដ្ឋមន្ត្រីការពារជាតិ តៃវ៉ាន់ លោក Chiu បាននិយាយថា កងទ័ពរំដោះប្រជាជនចិន (PLA) អាច នឹងរកលេសដើម្បីចូលទៅកាន់តំបន់ជិតដែនអាកាស និងដែនសមុទ្រ របស់ កោះតៃវ៉ាន់ នៅពេលដែលកោះនេះបង្កើនទំនាក់ទំនងយោធា ជាមួយ សហរដ្ឋអាមេរិក។
លោកបាននិយាយថា កងទ័ពចិន អាចនឹង “ការចូលភ្លាមៗ” ចូលទៅ ក្នុងតំបន់កៀកនឹងតៃវ៉ាន់ និងចូលទៅជិតដែនទឹកតៃវ៉ាន់ ដែលកោះនេះ កំណត់ថាមានចម្ងាយ 22.2 គីឡូម៉ែត្រពីឆ្នេរសមុទ្ររបស់ខ្លួន។
ប្រទេសចិនកាលពីឆ្នាំមុនបានធ្វើសមយុទ្ធយោធាដែលមិនធ្លាប់មានពីមុនមកនៅជុំវិញកោះតៃវ៉ាន់ ដើម្បីប្រឆាំងនឹងដំណើរទស្សនកិច្ច របស់ ប្រធានសភាអាមេរិក Nancy Pelosi ទៅកាន់តៃវ៉ាន់។
រដ្ឋមន្ត្រីការពារជាតិតៃវ៉ាន់ លោក Chiu Kuo-cheng ប្រទេសចិន កំពុងស្វែងរក ៖«បង្កើតបញ្ហានៅក្រោមលេសជាក់លាក់មួយ» ។
ពេលដែលសមាជិកសភាសួរថា តើសហរដ្ឋអាមេរិកមានគម្រោង រក្សាទុកយុទ្ធោបករណ៍មួយចំនួនរបស់ខ្លួននៅតៃវ៉ាន់ឬអត់នោះ លោក Chiu បាននិយាយថា ការពិភាក្សាបែបនេះកំពុងបន្ត ប៉ុន្តែលោកបាន បដិសេធមិនបញ្ជាក់លម្អិតនោះទេ។
សហរដ្ឋអាមេរិកគឺជាអ្នកផ្គត់ផ្គង់អាវុធអន្តរជាតិដ៏សំខាន់បំផុតរបស់តៃវ៉ាន់។ការណ៍ដែលសហរដ្ឋអាមេរិកបង្កើនការគាំទ្រចំពោះកោះប្រជាធិបតេយ្យមួយនេះ ជាការបន្ថែមភាពតានតឹងនៅក្នុងទំនាក់ទំនងរវាងសហ រដ្ឋអាមេរិក និងចិនឱ្យកាន់តែខ្លាំងថែមទៀត។
រដ្ឋមន្ត្រីការពារជាតិតៃវ៉ាន់ លោក Chiu Kuo-cheng បាននិយាយ ថា ចាប់តាំងពីប្រទេសចិនបានបោះបង់ចោលកិច្ចព្រមព្រៀង ស្តីពីការ ចល័តយោធានៅច្រកសមុទ្ររូចមកនោះ យោធា តៃវ៉ាន់បានត្រៀម លក្ខណៈបាញ់ទម្លាក់ ប្រសិនបើមានករណី យន្តហោះគ្មានមនុស្ស បើក ឬប៉េងប៉ោងរបស់ចិន ហោះចូលក្នុងដែនដីរបស់ខ្លួននោះ៕
ដោយ៖វណ្ណ ស័ក្ដិ