បាតុករនិងប៉ូលីសក្រិក ប៉ះទង្គិចគ្នានៅបាតុកម្មមួយបន្ទាប់ពីមានហេតុការណ៍ រថភ្លើងបុកគ្នាបណ្ដាលឱ្យមនុស្សស្លាប់ជិត៦០នាក់
អាថែន៖បាតុករនិងប៉ូលីសក្រិក ប៉ះទង្គិចគ្នានៅបាតុកម្មមួយទាក់ទង ទៅនិងរឿងរថភ្លើងបុកគ្នា ។ មនុស្សម្នារាប់ពាន់នាក់ បានចុះផ្លួវតវ៉ា កាលពីថ្ងៃអាទិត្យ ដោយអ្នកខ្លះបានគប់ដបសាំង និងដុតធុតសំរាម ជាច្រើនដាក់ប៉ូលីសខណៈដែលក្រុមប៉ូលីសក្រិកបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែក និងគប់គ្រាប់បែកបំផ្ទុះឧស្ម័ន ដើម្បីបំបែកបាតុករ។
មនុស្សជាង ១២ ០០០ បានប្រមូលផ្តុំគ្នាឈរតវ៉ានៅពីមុខសភា ប្រទេសក្រិក ដើម្បីទាមទាររដ្ឋអំណាចទទួលខុសត្រូវចំពោះ ឧបទ្ទវហេតុ រថភ្លើងពីរបានបុកគ្នា បណ្ដាលឱ្យមនុស្ស ជិត ៦០ នាក់ស្លាប់ កាលពីសប្ដាហ៍មុន។
ពួកគេទាំងនោះបាននាំគ្នាស្រែកព្រមៗគ្នាថា ៖« ឧក្រិដ្ឋកម្មនេះ មិនត្រូវបានគេបំភ្លេចឡើយ »។ ក្រុមអ្នកតវ៉ាអះអាង ថា គ្រោះ មហន្តរាយរថភ្លើងបុកគ្នា បណ្ដាលមកពីកង្វះស្លាកសញ្ញាត្រឹមត្រូវ សម្រាប់បញ្ជាចរាចរណ៍ផ្លូវដែក និង ភាពអន់ថយនៃប្រតិបត្តិការ ជួយសង្គ្រោះរងគ្រោះបន្ទាប់ពីឧបទ្ទវហេតុនេះ។
នាយករដ្ឋមន្ត្រីប្រទេសក្រិក លោកKyriakos Mitsotakis បានបង្ហោះសារនៅលើហ្វេសបុកកាលពីថ្ងៃអាទិត្យនេះថា៖« ក្នុងនាមខ្ញុំជានាយករដ្ឋមន្ត្រី ខ្ញុំជំពាក់អ្នករាល់គ្នា ប៉ុន្តែសម្រាប់ ក្រុមគ្រួសារដែលបាត់បង់សាច់ញាតិ។ខ្ញុំសុំទោស ។
ការស៊ើបអង្កេតនិងកំពុងបន្តដើម្បីស្វែងរកយុត្តធម៏សម្រាប់អ្នកទាំងអស់គ្នា»។ លោកបានបន្ថែមទៀតថា ប្រទេសក្រិកស្នើសុំជំនួយពី សហភាព អឺរ៉ុបក្នុងការកែលម្អស្ថានភាពផ្លូវដែកសារជាថ្មីក្នុង ពេល ឆាប់ៗនេះ ៕
ដោយ៖ឡេង អារីតា