រដ្ឋមន្ដ្រីមហាផ្ទៃ ឱ្យពលរដ្ឋបន្តរួមគ្នាគាំទ្រការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព

ភ្នំពេញ ៖សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួង មហាផ្ទៃបានអំពាវនាវឱ្យប្រជាពលរដ្ឋបន្តរួមគ្នាគាំទ្រការអនុវត្តគោល នយោ បាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព។

ការអំពាវនាវនេះក្នុងពិធីបុណ្យឆ្លងចេតិយ និងតម្កល់អដ្ឋិធាតុ ឧទ្ទិសកុសល ជូនវិញ្ញាណក្ខន្ធឧបាសិកា ស ស៊ន់ និងឧបាសក ឈុន ឈាន ព្រមទាំ ង ញាតិកា ទាំង ៧សន្ដាននាថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៣។ក្នុងឱកាសនេះ សម្ដេច ក្រឡាហោម ស ខេង បានរំលឹកអំពីប្រវត្តិក្រុមគ្រួសាររបស់សម្ដេច នៅភូមិកំណើត ពិសេសប្រវត្តិឆ្លងកាត់សង្គ្រាមបែកបាក់ និងផល នៃ ការ បញ្ចប់ សង្គ្រាម នាំមកនូវសុខសន្តិភាព និងការអភិវឌ្ឍទាំង នៅក្នុងមូលដ្ឋាន ឃុំក្របៅ និងនៅទូទាំងប្រទេស។

ទន្ទឹមនេះសម្ដេចក្រឡាហោមបានអំពាវនាវ ឱ្យប្រជា ពលរដ្ឋបន្តរួមគ្នាគាំទ្រ ការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព។ សម្ដេច ក៏បានរំលឹកប្រជាពលរដ្ឋ ឱ្យត្រៀមអញ្ជើញទៅបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្តនីតិកាលទី៧ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខ នេះឱ្យបានគ្រប់ៗ ដើម្បីគាំទ្រលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ពិសេសគាំទ្រការដឹកនាំដ៏ត្រឹមត្រូវ របស់រាជរដ្ឋាភិបាលកម្ពុជា៕

ដោយ៖រ៉ាវុធ

អ៊ិត រ៉ាវុធ
អ៊ិត រ៉ាវុធ
អ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរាចាប់ឆ្នាំ១៩៩៦ដល់បច្ចុប្បន្ន ។
ads banner
ads banner
ads banner