លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ស្វាគមន៍វិស័យឯកជន ជាពិសេសវិស័យសុខាភិបាលនិងស្នើសុំឱ្យពង្រឹងវិជ្ជាជីវៈឱ្យកាន់តែល្អប្រសើរ

ភ្នំពេញ៖លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បាន អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការមន្ទីរពេទ្យអន្តរជាតិអរៀនដា ដែលមានទីតាំងស្ថិតនៅ អគារលេខ ៦៦ ផ្លូវលេខ ៣១CC សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ នាព្រឹកថ្ងៃចន្ទទី៦ ខែមីនា ឆ្នាំ២០២៣។

ថ្លែងក្នុងឱកាសនោះលោកជំទាវកិត្តិសង្គហបណ្ឌិត មានប្រសាសន៍ថា ក្រោម ការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់ សម្តេចអគ្គមហា សេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញ យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ ដែលរួមមានការកែទម្រង់ស៊ី ជម្រៅ តាមវិស័យនានា រួមទាំងវិស័យសុខាភិបាលផងសំដៅ លើកកម្ពស់ សុខភាព និងសុខមាលភាពប្រជាពលរដ្ឋកម្ពុជា តាមរយៈ ការពង្រឹងការផ្តល់សេវាថែ ទាំសុខភាព ពិសេសការធ្វើរោគវិនិច័្ឆយ និងការផ្តល់សេវាព្យាបាល និងថែទាំ ប្រកបដោយគុណភាព មានសុវត្ថិភាព និងសក្តិសិទ្ធិភាព។

លោកជំទាវកិត្តិសង្គហបណ្ឌិត ក៏បានអបអរសាទរ និងកោតសរសើរ ដោយ ស្មោះ ចំពោះ ឧកញ៉ា គួន ធីតា ប្រធានក្រុមប្រឹក្សាភិបាល នៃ មន្ទីរពេទ្យ អន្តរជាតិអរៀនដា ដែលបានបោះទុនវិនិយោគកសាង អគារ មន្ទីរពេទ្យ អន្តរជាតិអរៀនដាដ៏ទំនើបពីរអគារ (អគារទី១ មានកម្ពស់ ៥ជាន់ និង អគារទី២កម្ពស់ ២៤ជាន់) ដោយចំណាយថវិកាសាងសង់២៧ លាន ដុល្លារអាមេរិក ។

លោកជំទាវបញ្ជាក់ថា មន្ទីរពេទ្យដ៏ទំនើបនេះគឺជាសមិទ្ធផលថ្មីមួយទៀត ក្នុងវិស័យសុខាភិបាលនៅរាជធានីភ្នំពេញ ដែលជាបេះដូង របស់ ប្រទេស កម្ពុជា ដែលកំពុងមានសក្ដានុពលភាពយ៉ាងល្អប្រសើរ ផ្នែកពាណិជ្ជកម្ម សេវាកម្ម និងការវិនិយោគ។ តាមរយៈ សមិទ្ធផលនេះ បានឆ្លុះបញ្ចាំងនូវការ រីកលូតលាស់ទៅមុខឥតឈប់ឈរ នៃវិស័យសុខាភិបាល ជាពិសេស ការចូលរួមរបស់វិស័យឯកជន លើផ្នែកសុខាភិបាល ដើម្បីបំពេញបន្ថែម លើការផ្តល់សេវាសុខភាពដែលកំពុងមានស្រាប់ទាំងផ្នែករដ្ឋ និងឯកជន ដើម្បីរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចជាតិ។

គួរបញ្ជាក់ថា មន្ទីរពេទ្យនេះ ត្រូវបានបំពាក់ទៅដោយគ្រឿងបរិក្ខារពេទ្យ ទំនើបៗ ដែលសុទ្ធសឹងជាបរិក្ខារប្រើប្រាស់បច្ចេកវិទ្យាចុងក្រោយ និង កម្រិតអន្តរជាតិ និងបានប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាឌីជីថលក្នុងការ គ្រប់គ្រង អ្នកជំងឺដែលជួយឱ្យការផ្តល់សេវាព្យាបាលអ្នកជំងឺកាន់តែមានភាពប្រសើរ ៕ដោយ៖ថេត វិចិត្រ

ថេត​ វិចិត្រ
ថេត​ វិចិត្រ
ជាការីថត និងយកព័ត៌មានប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា។ មានបទពិសោធន៍ច្រើនឆ្នាំ លើវិស័យព័ត៌មាន និងមានទំនាក់ទំនងល្អជាមួយអង្គភាព និង ស្ថាប័នផ្សេងៗផងដែរ។ កត្តាទាំងនេះ នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner