ប្រតិភូយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល អញ្ជើញសួរសុខទុក្ខ លោកជំទាវ ឡាក់ អូន ដល់គេហដ្ឋាន

ភ្នំពេញ៖ ក្នុងឱកាសចូលរួមអបអរសាទរខួបលើកទី១១២ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៣ប្រតិភូយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់ កណ្តាល ដឹកនាំ ដោយ ឯកឧត្តម ចាយ បូរិន ឯកឧត្តម កែវ ពិសិដ្ឋ សមាជិកគណៈ កម្មា ធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ប្រធាន អនុប្រធានផ្នែកឃោសនា អប់រំនៃ យុវជន គណបក្សថ្នាក់កណ្តាល តំណាង ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាលគណបក្ស ប្រជាជនកម្ពុជា ប្រធាន យុវជនគណបក្សថ្នាក់កណ្តាល នាថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៣ បានអញ្ជើញសួរសុខទុក្ខលោកជំទាវ ឡាក់ អូន សមាជិកា គណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាទីប្រឹក្សា សម្តេច វិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ដល់គេហដ្ឋាន នៅរាជធានី ភ្នំពេញ ។

ក្នុងឱកាសនេះលោកជំទាវ ឡាក់ អូន មានសេក្តីរំភើបនិងអរគុណជា អនេកព្រមទាំងសូមសម្តែងនូវការអរគុណយ៉ាងជ្រាលជ្រៅចំពោះ ថ្នាក់ ដឹកនាំគណបក្សគ្រប់លំដាប់ថ្នាក់ ដែលបានចាត់ ឯកឧត្តម ចាយ បូរិន ជាតំណាងដឹកនាំប្រតិភូមកសួរសុខទុក្ខខ្ញុំនិងក្រុមគ្រួសារដល់លំនៅដ្ឋាន។លោកជំទាវក៏ សូមកោតសសើរ ដោយស្មោះ ចំពោះយុវជនគណបក្សថ្នាក់ កណ្តាលក្រោមការដឹកនាំរបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ដែលបាន បម្រើប្រជាពលរដ្ឋដោយប្រកាន់ខ្ជាប់នូវសីលធម៌ គុណធម៌ ភាពថ្លៃថ្នូរ សុភាពរាបសារ យោគយល់អធ្យាស្រ័យ។លើសពីនេះក៏បានខិតខំចូល រួមចំណែកបន្តថែរក្សាសមិទ្ធផលដែលយុវជនជំនាន់មុនបានបន្សល់ទុកឱ្យ ។

ដោយឡែកឯកឧត្តមប្រធានប្រតិភូបានសម្តែងការកោតសសើរនូវចំណេះដឹងទេពកោសល្យ បទពិសោធន៍ការងារ យ៉ាងច្រើនឥតគណនារបស់លោកជំទាវ ឡាក់ អូន ដោយបានលះបង់កម្លំាងកាយចិត្តនិងប្រាជ្ញាស្មារតី ក្នុងការចូលរួម ចំណែកបម្រើគណបក្ស ក៏ដូចជាការស្តារកសាង និងអភិវឌ្ឍន៍ប្រទេស ជារៀង រហូតមក ដូចជាធ្លាប់បានបម្រើការងារនៅខេត្តរតនគិរី ជាប្រធាន មន្ទីរអប់រំ ប្រធានមន្ទីរកិច្ចការនារី ប្រធានគណៈកម្មាធិការប្រជាជនខេត្ត លេខាគណៈកម្មាធិការបក្ស ខេត្តរតនគិរី សមាជិការដ្ឋសភា ទីប្រឹក្សាប្រធាន រដ្ឋសភា អនុប្រធានគណៈស្រាវជ្រាវប្រវត្តិសាស្ត្របក្ស ជាសមាជិកានិង ជាអនុប្រធានគណៈកម្មការទី២ នៃព្រឹទ្ធសភា ចំនួន៣អាណត្តិ បច្ចុប្បន្ន ជាទីប្រឹក្សាសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ។

ក្នុងឱកាសនេះដែរ ឯកឧត្តម ចាយ បូរិន ឯកឧត្តម កែវ ពិសិដ្ឋ ព្រមទាំង សមាជិក សមាជិកា ប្រតិភូបានប្រគល់ជូនវត្ថុអនុស្សារីយ៍និងថវិកា ជា អំណោយ របស់ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជូនដល់លោកជំទាវ ឡាក់ អូន និងសូមបួងសួងដល់គុណបុណ្យ ព្រះរតនត្រ័យ វត្ថុសក្តិសិទ្ធិក្នុងលោក ទេវតាថែរក្សាព្រះរាជាណាចក្រកម្ពុជា សូមតាម ជួយបីបាច់រក្សាលោកជំទាវចាកផុតពីជំងឺដង្កាត់នានា មាន សុខភាពល្អ កម្លាំងមាំមួន និងមានជន្មាយុយឺយូរ៕ដោយ៖ ហេង សម្បត្តិ

ហេង សម្បត្តិ
ហេង សម្បត្តិ
ជាការីថត ជាអ្នកយកព័ត៌មាន ក៏ជាអ្នកជំនាញកាត់តវីដេអូ ប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរាផងដែរ។ តាមរយៈបទពិសោធន៍ជាច្រើនឆ្នាំលើវិស័យព័ត៌មាន នឹងនាំមកជូនទស្សនិកជននូវព័ត៌មានសម្បូរបែប ប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner