សហព័ន្ធទ្រីយ៉ាត្លុងទទួលបានសម្ភារៈហ្វឹកហាត់និងប្រកួតកីឡាទ្រីយ៉ាត្លុងកម្រិតស្តង់ដារពីក្រុមហ៊ុន Giant Cambodia

ភ្នំពេញ ៖ ក្នុងពិធីប្រគល់ទទួលសម្ភារៈហ្វឹកហាត់និងប្រកួតកីឡាទ្រីយ៉ាត្លុង នារសៀលថ្ងៃទី៦ ខែ មិនា ឆ្នាំ២០២៣ លោក លោក ឧកញ៉ា គង់ ឬទ្ធីជព្វ ប្រធានសហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជា ប្រធានសហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជា បានជំរុញលើកទឹកឲ្យអត្តពលិកកីឡាទ្រីអាត្លុងជម្រើសជាតិខិតខំឲ្យអស់ពីលទ្ធភាពធ្វើយ៉ាងណាប្រជែងដណ្តើមឲ្យបានមេដាយមាសពីព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ក្នុងនាមជាកីឡាករកីឡាការិនីម្ចាស់ផ្ទះ ដើម្បីលើកមុខមាត់ជាតិ លើកមុខមាត់សហព័ន្ធ និង ជាការតបស្នងសងគុណដល់ក្រុមហ៊ុន Giant Cambodia(ចាយអេន ខេមបូឌា)ដែលបានឧត្តម្ភនៅសម្ភារៈហ្វឹកហាត់និងប្រកួតកម្រិតស្តង់ដារត្រៀមសម្រាប់ការប្រកួតកីឡាស៊ីហ្គេម ។ ខណៈដែលការប្រកួតកន្លងមកនៅលើឆាកអន្តរជាតិសមិទ្ធផលដែលទទួលបានមកជូនជាតិត្រឹមមេដាយប្រាក់ប៉ុណ្ណោះ។

លោក ឧកញ៉ា ក្នុងនាមជាប្រធានសហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ក្រុមហ៊ុន Giant Cambodia(ចាយអេន ខេមបូឌា)ដែលតែងតែឧបត្ថម្ភសម្ភារៈហ្វឹកហាត់និងប្រកួតដល់សហព័ន្ធកីឡាទ្រីយ៉ាត្លុងជាបន្តបន្ទាប់ ។ ជាក់ស្តែងដូចពេលនេះ ក្រុមហ៊ុនបានឧត្ថម្ភនៅសម្ភារៈហ្វឹកហាត់និងប្រកួតកីឡាទ្រីយ៉ាងត្លុងដែលមានគុណភាពសម្រាប់ឲ្យកីឡាករកីឡាការិនីជម្រើសជាតិហ្វឹកហាត់ពង្រឹងគុណភាពនិងបច្ចេកទេសឈានប្រជែងដោយគុណភាពនៅស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។ មិនត្រឹមតែប៉ុណ្ណោះ សម្ភារៈទាំងនេះ វាក៏ជាសម្ភារៈដែលកីឡាករកីឡាការិនីជម្រើសជាតិយកទៅប្រកួតក្នុងព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តនេះផងដែរ។

លោក ងិន សុបញ្ញា អគ្គលេខាធិការសហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជា បានបញ្ជាក់ថា សម្ភារៈដែលឧបត្ថម្ភដោយក្រុមហ៊ុន Giant Cambodia(ចាយអេន ខេមបូឌា)ដល់សហព័ន្ធទ្រីយ៉ាត្លុងកម្ពុជាសម្រាប់អត្តពលិកជម្រើសជាតិហ្វឹកហាត់ត្រៀមស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ មានកង់ Giant ១០គ្រឿង មួក ស្បែកជើងជិះកង់ សំលៀកបំពាក់ វ៉ែនតា និងសម្ភារៈចាំបាច់មួយចំនួនទៀត សរុបជាទឹកប្រាក់ជិត៣ម៉ឺនដុល្លារអាមេរិក៕ រូបភាពនិងអត្ថបទ ៖ ជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner