មន្រ្តីការទូតរុស្ស៊ីថា ឧក្រិដ្ឋកម្មរបស់សហរដ្ឋអាមេរិក និងអង្គការណាតូ នៅអាហ្វហ្គានីស្ថាន នៅតែគ្មានការផ្តន្ទាទោស

ហ្សឺណែវ៖ ស្ថានភាពបច្ចុប្បន្នរបស់ប្រទេសអាហ្វហ្គានីស្ថាន គឺជាលទ្ធផលនៃវត្តមានយោធារយៈពេល២០ឆ្នាំរបស់សហរដ្ឋអាមេរិក និងប្រទេសដទៃទៀតនៃអង្គការណាតូ។ នេះបើតាមការលើកឡើងរបស់អ្នកការទូតរុស្ស៊ី លោក អាដធើ ឆឺននីយ៉ាកូវ ដែលថ្លែងសុន្ទរកថាក្នុងសម័យប្រជុំលើកទី៥២ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិនៅទីក្រុងហ្សឺណែវ។

លោក ឆឺននីយ៉ាកូវ បានគូសបញ្ជាក់ថា វត្តមានយោធារយៈពេល២០ឆ្នាំរបស់សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងសម្ព័ន្ធមិត្តណាតូរបស់ពួកគេ គឺជាមូលហេតុចម្បងមួយ នៃបញ្ហាប្រឈមនាពេលបច្ចុប្បន្នរបស់អាហ្វហ្គានីស្ថាន។

លោកថា ជនជាតិអាមេរិក អង់គ្លេស និងផ្កាយរណបរបស់ពួកគេបានបន្សល់ទុកនូវការបំផ្លិចបំផ្លាញ និងភាពក្រីក្រ បន្ទាប់ពីការដកខ្លួនចេញពីភាពវឹកវររបស់ពួកគេនៅក្នុងខែសីហា ឆ្នាំ២០២១ ហើយឥឡូវនេះពួកគេកំពុងព្យាយាមផ្លាស់ប្តូរការស្តីបន្ទោស ទៅកាន់អាជ្ញាធរអាហ្វហ្គានីស្ថានដោយឥតអៀនខ្មាស និងទាមទារសម្បទាននយោបាយពីទីក្រុងកាប៊ុល ជាថ្នូរនឹងជំនួយមនុស្សធម៌។

ទន្ទឹមនឹងនេះ មិនទាន់មានការវាយតម្លៃផ្លូវច្បាប់ត្រឹមត្រូវ អំពីឧក្រិដ្ឋកម្មដែលទាហានអាមេរិក និងណាតូបានប្រព្រឹត្តនៅក្នុងប្រទេសអាហ្វហ្គានីស្ថាននៅឡើយទេ ហើយឧក្រិដ្ឋកម្មនេះនៅតែមិនមានការផ្តន្ទាទោស។

បើតាមមន្រ្តីការទូតរុស្ស៊ីរូបនេះ អាជ្ញាធរអាហ្វហ្គានីស្ថានបានខ្វះខាតធនធាន ដើម្បីកែលម្អស្ថានភាពសេដ្ឋកិច្ចរបស់ប្រទេសឡើងវិញ ជាពិសេសដោយសារតែប្រាក់បម្រុងរូបិយប័ណ្ណចំនួន៩ពាន់លានដុល្លាររបស់អាហ្វហ្គានីស្ថាន ត្រូវបានបង្កកដោយខុសច្បាប់៕ ប្រភព៖ ប្រភព៖ Tass ប្រែសម្រួលដោយ៖ ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner