សម្ដេចតេជោ ហ៊ុន សែន ទម្លាយអាថ៌កំបាំងមួយដែលថា ស្ត្រីមានការគាំទ្រ នាយករដ្ឋមន្ត្រី ច្រើនជាងបុរស

ភ្នំពេញ៖ ក្នុងពិធីអបអរសាទរទិវានារី អន្តរជាតិ ៨ មីនា ខួបលើកទី១១២ នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៣ សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បាន ទម្លាយអាថ៌កំបាំងមួយទាក់ទងនឹងការស្ទាបស្ទង់មតិមួយដែលបង្ហាញថា ស្ត្រីបានបង្ហាញការគាំទ្រចំពោះសម្ដេចតេជោច្រើនជាងបុរស។

សម្ដេចតេជោ បានលើកឡើងថា នេះជាការធ្វើការស្ទង់មតិចំនួនបីដងដោយ ក្រុមហ៊ុនបរទេស ហើយការគាំទ្រពីស្រ្តីច្រើនជាងបុរសចំពោះសម្ដេច នេះ អាចមកពីកត្តាសន្ដិភាព និងស្ថិរភាពដែលកម្ពុជាមានដូចបច្ចុប្បន្ន ។

សម្ដេច បានរំម្លឹកពីការលំបាករបស់ស្ត្រីក្នុងសម័យសង្គ្រាមថា ស្ត្រីមានការ លំបាក ជាច្រើន ឆ្លងកាត់សង្គ្រាម ព្រាត់ប្រាសគ្រួសារ ត្រូវរត់ពីតំបន់មានការ បាញ់បោះ ហើយពុំមានលទ្ធភាព ក្នុងការកសាងសេដ្ឋកិច្ចរបស់ខ្លួននោះទេ ។

សម្ដេចតេជោនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ការស្ទង់មតិនេះធ្វើឡើងចំនួន ៣ដង ដោយក្រុមហ៊ុនបរទេសមួយ គឺនៅខែមករា ឆ្នាំ២០២២ ខែតុលា ឆ្នាំ២០២២ និងមករា ឆ្នាំ២០២៣ ៕
អត្ថបទ៖ វណ្ណាលុក, រូបភាព វ៉េង លឹមហួត និង សួង ពិសិដ្ឋ

សួង ពិសិដ្ឋ
សួង ពិសិដ្ឋ
អ្នកថតពត៌មានចូលបំរើការងារនៅទូរទស្ស៏អប្សរាឆ្នាំ1998រហូតដល់បច្ចុប្បន្នឆ្នាំ2022តាមសម្ដេចតេជោនឹងក្រសួងការបរទេស
ads banner
ads banner
ads banner