សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី៧ មីនា ២០២៣
១. វិស័យឧស្សាហកម្មកម្ពុជា នៅតែរក្សាបានស្ថិរភាពល្អ ហើយរោងចក្រឧស្សាហកម្ម បានបង្កើតការងារជាង១លានកន្លែង – AMS Central
២. បច្ចុប្បន្ននេះ កម្ពុជាមានរថយន្តប្រើប្រាស់ថាមពលអគ្គិសនី ជិត៨០០គ្រឿង ខណៈចំនួនអ្នកប្រើប្រាស់រថយន្តអគ្គិសនីនេះនឹងបន្តកើនឡើងជាលំដាប់ – FN
៣. គម្រោងសាងសង់ស្ពានខ្សែកាប កោះពេជ្រ-កោះនរា រហូតមកដល់ពេលនេះ សម្រេចបានការសាងសង់ ៦២%ហើយ និងគ្រោងបញ្ចប់ការសាងសង់នៅចុងឆ្នាំ២០២៣នេះ – រស្មីកម្ពុជា
៤. កូរ៉េខាងជើង ចោទអាមេរិកថា មានចេតនាធ្វើឱ្យស្ថានភាពឧបទ្វីបកូរ៉េ និងតំបន់កាន់តែដុនដាប តាមរយៈធ្វើសមយុទ្ធយោធារួមគ្នាជាមួយកូរ៉េខាងត្បូង – France24
៥. រដ្ឋមន្ត្រីការបរទេសចិន៖ តៃវ៉ាន់គឺជា “បន្ទាត់ក្រហមទី១” របស់ចិន ដែលអាមេរិកមិនត្រូវរំលងជាដាច់ខាត – AFP
#ams1minute