ព្យាករណ៍អាកាសធាតុ ចាប់ពីថ្ងៃទី៨ រហូតដល់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣ (Video Inside)

សីតុណ្ហភាពកម្ដៅមានការប្រែប្រួលខណៈកម្ពុជាទទួលរងនូវទទួលឥទ្ធិពលចំនួន២ ក្នុងសប្តាហ៍នេះ គឺឥទ្ធិពលខ្សោយពីកម្រិតសម្ពាធទាប និងឥទ្ធិពលមធ្យមពីទ្រនុងសម្ពាធខ្ពស់ចិន។

យោងតាមការព្យាករណ៍របស់ក្រសួងធនធានទឹកនិងឧតុនិយម រវាងពីថ្ងៃទី៨ រហូត ដល់ថ្ងៃទី១៥ ខែមីនា នៅតំបន់ទំនាបកណ្ដាល នឹងមានសីតុណ្ហភាពអប្បបរមា នឹងមានរវាងពី២២ទៅ ២៤ អង្សាសេ, សីតុណ្ហភាពកម្ដៅអតិបរមា មានរវាងពី ៣៤ទៅ៣៦ អង្សាសេ។ តាមការព្យាករណ៍ នៅតំបន់ទំនាបកណ្ដាល អាចមានភ្លៀងក្នុងកម្រិត ពីខ្សោយទៅតិចតួចដោយអន្លើ ។

ចំណែកនៅតំបន់ខ្ពង់រាប សីតុណ្ហភាពអប្បបរមា មានរវាងពី ២១ទៅ២៣ អង្សាសេ, និងសីតុណ្ហភាពកម្ដៅអតិបរមា មានរវាងពី ៣៣ទៅ៣៥ អង្សាសេ ។ នៅតំបន់ខ្ពង់រាប ដដែលនេះ រវាងពីថ្ងៃទី១៣ទៅ១៤ ខែ មីនា សីតុណ្ហភាពអប្បបរមាអាចចុះថែមទៀត ក្នុងចន្លោះពី ២ទៅ៣ អង្សាសេ នៅវេលាយប់ និងព្រឹក ។

នៅតំបន់មាត់សមុទ្រនោះវិញ សីតុណ្ហភាពអប្បបរមា នឹងមានរវាងពី ២២ទៅ២៤ អង្សាសេ , សីតុណ្ហភាពកម្ដៅអតិបរមា មានរវាងពី ៣១ទៅ ៣៤ អង្សាសេ ។ ការព្យាករណ៍នៅតំបន់មាត់សមុទ្រ អាចនឹងមានភ្លៀងក្នុងកម្រិតពីខ្សោយទៅតិចតួចដោយអន្លើ ។

ads banner