កម្ពុជាគ្មានអ្នកឆ្លងកូវីដ១៩ទេ រយៈពេល ២៤ម៉ោងចុងក្រោយនេះ (Video Inside)
អត្ថបទដោយ៖
Apsara Net
កម្ពុជាមិនមានតួលេខអ្នកឆ្លងថ្មីកូវីដ១៩ឡើយ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ដែលនាំការមិនមានការឆ្លងសោះមានរយៈពេល ៤ថ្ងៃ ជាប់គ្នាមកហើយ។ យោងតាមក្រសួងសុខាភិបាល កម្ពុជាក្នុងរយៈពេលប្រមាណជាង ១ខែកន្លងមកនេះ ការឆ្លងមានការថយចុះ ដែលមានតួលេខឆ្លងប្រចាំថ្ងៃមានតិចតួចប៉ុណ្ណោះ និងគ្មានអ្នកឆ្លងសោះឡើយ ក្នុងរយៈពេល ៤ថ្ងៃចុងក្រោយនេះ ។
កម្ពុជាបានចាប់ផ្តើមចាក់ដូសជំរុញទី៦ ចាប់តាំងពីដើមខែមករា ដែលរហូតមកទល់ពេលនេះ មានពលរដ្ឋទៅចាក់បានចំនួន ២៩ម៉ឺន ៥៨៨នាក់ហើយ។ កម្ពុជាបច្ចុប្បន្នកំពុងរៀនរស់នៅ ជាមួយនឹងជម្ងឺកូវីដ១៩ ខណៈដែលការចាក់វ៉ាក់សាំងដូសមូលដ្ឋានទូទាំងប្រទេសមានប្រមាណជាង ៩៥ភាគរយរួចមកនេះ។