២៤ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ ចំនួន ៤៥០ករណី (Video Inside)
មានប្រទេសតែ ៤ប៉ុណ្ណោះនៅអាស៊ាន ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ដែលមានការឆ្លងកូវីដ១៩ ។ តួលេខឆ្លងថ្មីកូវីដ១៩ នៅថ្ងៃនេះ បានបន្តថយចុះចំនួន ៣៩ករណីថែមទៀត បើប្រៀបធៀបនឹងតួលេខឆ្លងកាលពីម្សិលមិញ ដែលមានចំនួន ៤៥០ករណី កើតឡើងលើប្រទេសចំនួន៤ គឺប្រទេសឥណ្ឌូនេស៊ី, ហ្វីលីពីន, ម៉ាឡេស៊ី និងប្រទេសមីយ៉ាន់ម៉ា ។
ប្រទេសម៉ាឡេស៊ី គឺជាប្រទេសដែលមានតួលេខឆ្លងច្រើនជាងគេ ដែលមានចំនួន ១៨៨ករណី ។ តួលេខឆ្លងតិចជាងគេ គឺប្រទេសមីយ៉ាន់ម៉ា ដែលមានចំនួនអ្នកឆ្លងតែ ១ករណីប៉ុណ្ណោះ។ ប្រទេសចំនួន៦ រួមមាន៖ ប្រុយណេ, កម្ពុជា, ថៃ, វៀតណាម, ឡាវ,និងប្រទេសសឹង្ហបុរី គឺជាប្រទេស ដែលគ្មានសេចក្តីរាយការណ៍ជុំវិញតួលេខឆ្លង និងស្លាប់ឡើយក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ។
តួលេខស្លាប់ដោយសារកូវីដ១៩ ក្នុងប្រទេសអាស៊ានរយៈពេល ២៤ម៉ោងចុងក្រោយនេះ មានចំនួន ៩នាក់ ដែលជាពលរដ្ឋនៃប្រទេសឥណ្ឌូនណេស៊ី និងប្រទេសហ្វីលីពីន។
គិតសរុបរួមនៃប្រទេសទាំង១០ អាស៊ាននាពេលនេះ ការឆ្លងសរុបមានចំនួន ៣៥លាន ៦១ម៉ឺន ៣ពាន់ ៤៩២ករណី, និងការស្លាប់សរុបមានចំនួន ៣៦ម៉ឺន ៦ពាន់ ៤០៩នាក់ ។ បើគិតសរុបនៅលើសាកលលោកនោះវិញ ការឆ្លងវីរុសកូវីដ១៩ សរុបមានចំនួនជាង ៦៨០លានករណី, និងការស្លាប់មានជាង ៦លាន ៨០ម៉ឺននាក់ ៕