សម្តេចតេជោបញ្ជាក់ការប្តេជ្ញាចិត្តមិនលើកលែងទោសអ្នកនយោបាយប្រព្រឹត្តកំហុសព្រហ្មទណ្ឌ (Video Inside)
អត្ថបទដោយ៖
Apsara Net
សម្តេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់នៅថ្ងៃទី៧មីនាថា សម្តេចនឹងមិនស្នើរកការលើកលែងទោស ដល់អ្នកនយោបាយណា ដែលប្រព្រឹត្តនូវកំហុសព្រហ្មទណ្ឌឡើយ។ ប្រសាសន៍បញ្ជាក់នេះ បានធ្វើឡើងនៅក្នុងឱកាសអញ្ជើញជាអធិបតីអបអរអរសាទរទិវាសិទ្ធិនារីអន្តរជាតិរំលឹកនូវអ្វីដែលអ្នកនយោបាយប្រឆាំងនៅក្រៅស្រុកបានប្រើសម្តីប្រមាថដល់សពប្អូនថ្លៃស្រី បើទោះបីជាបានបាត់បង់ជីវិតដោយសារជម្ងឺនោះក៏ដោយ។
ប្រសាសន៍របស់សម្តេចតេជោ មិនបានបញ្ជាក់ចំថាជាបុគ្គលណាមួយនោះឡើយ ប៉ុន្តែប្រសាសន៍នេះ គឺក្រោយព្រឹត្តិការណ៍មួយ ដែលមានសម្តីវាយប្រហាររបស់មេខ្លោងឧទ្ទាម សម រង្ស៊ី ដែលនិយាយប្រមាថដល់ប្អូនថ្លៃស្រីលោកជំទាវ ប៊ុន សុថា ដែលបានទទួលមរណភាព ដោយរោគាពាធក្នុងជន្មាយុ៦៧ឆ្នាំកាលពីថ្ងៃទី៣ កុម្ភៈ ឆ្នាំ២០២៣។