ក្រសួងមហាផ្ទៃ អនុញ្ញាត ឲ្យក្រុមអង្គការជួបជុំគ្នា ប្រារព្ធទិវាអន្តរជាតិនារី តែមិនត្រូវមាន សកម្មភាពនយោបាយ

ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ បានអនុញ្ញាត ឲ្យសមាគម អង្គការមិនមែនរដ្ឋាភិបាល និង សហព័ន្ធសហជីពមួយចំនួន ធ្វើការជួបជុំសម្តែង មតិនៅទីលានប្រជាធិបតេយ្យ ដើម្បីអបអរសាទទិវាអន្តរជាតិនារី លើកទី១១២ នៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៣ស្អែកនេះ ដោយមានអ្នកចូលរួម ចំនួន ៥០០នាក់ តែមិនឲ្យមានសកម្មភាព នយោបាយឡើយ ។

យោងតាមខិតរបស់ក្រសួងមហាផ្ទៃ នាថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៣ បានឲ្យដឹងថា «ក្រសួងមហាផ្ទៃ អនុញ្ញាតឲ្យសមាគម អង្គការមិនមែនរដ្ឋាភិបាល និងសហព័ន្ធសហជីព ធ្វើការជួបជុំរៀបចំសម្តែងមតិនៅទីលានប្រជាធិបតេយ្យ ដើម្បីអបអរសាទរ ទិវាអន្តរជាតិនារី លើកទី១១២ នៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៣ ចាប់ពីម៉ោង០៧:០០នាទី ដល់ម៉ោង១២:៣០នាទី ដែលមានអ្នកចូលរួម ចំនួន៥០០នាក់ និង មិនត្រូវប្រើប្រាស់កម្មវិធីនេះ ជាសកម្មភាពនយោបាយ ឬពាក់ព័ន្ធនឹងគណបក្ស នយោបាយណាមួយឡើយ» ។

ជាមួយនេះដែរ ក្រសួងមហាផ្ទៃ ស្នើរដ្ឋបាលរាជធានីភ្នំពេញ ណែនាំដល់តំណាងសមាគម អង្គការមិន មែនរដ្ឋាភិបាល និងសហព័ន្ធសហជីព អនុវត្តបានម៉ឺងម៉ាត់ ស្របតាមខ្លឹមសារក្នុងកំណត់ហេតុន កិច្ចប្រជុំដែលបានឯកភាពគ្នា និងលិខិតបទដ្ឋាន គតិយុត្តជាធរមាន ព្រមទាំងត្រូវធានាការពារសន្តិសុខ សណ្ដាប់ធ្នាប់ សាធារណៈ ដោយការទទួលខុសត្រូវខ្ពស់ ៕ដោយ-រ៉ាវុធ

អ៊ិត រ៉ាវុធ
អ៊ិត រ៉ាវុធ
អ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរាចាប់ឆ្នាំ១៩៩៦ដល់បច្ចុប្បន្ន ។
ads banner
ads banner
ads banner