ព្រឹទ្ធសភាបារាំងបោះឆ្នោត ដំឡើងអាយុចូលនិវត្តន៍ ដល់៦៤ឆ្នាំ
ប៉ារីស៖ ព្រឹទ្ធសភាប្រទេសបារាំងបានបោះឆ្នោត ដំឡើងអាយុចូលនិវត្តន៍ ពី៦២ ដល់៦៤ ឆ្នាំ។
ព្រឹទ្ធសភារបស់ប្រទេសបារាំងបានបោះឆ្នោត កាលពីថ្ងៃព្រហស្បតិ៍ សប្តាហ៍នេះ ដើម្បីដំឡើងអាយុចូលនិវត្តន៍ ២ឆ្នាំ ពោលគឺពី៦២ ដល់ ៦៤ឆ្នាំ ខណៈដែលរដ្ឋាភិបាលផ្លាស់ទីដើម្បីកែលម្អប្រព័ន្ធសោធននិវត្តន៍របស់ប្រទេសដែលប្រឈមមុខនឹងការប្រឆាំងយ៉ាងខ្លាំង ពីសហជីពការងារ។
ស្ថាប័ននីតិប្បញ្ញត្តិដែលគ្រប់គ្រងដោយអភិរក្សនិយមបានបោះឆ្នោតគាំទ្រ លើមាត្រាសម្រេចមួយដើម្បីដំឡើងអាយុចូលនិវត្តន៍ដោយសំឡេង ២០១ ដល់ ១១៥។
យ៉ាងណាក៏ដោយ ការជជែកដេញដោលនឹងបន្តឡើងវិញ ជុំវិញវិសោធនកម្មដ៏ចម្រូងចម្រាសចំពោះច្បាប់នេះ។
ព្រឹទ្ធសភា ភាគច្រើនកំពុងប្រញាប់ប្រញាល់ជួបជុំ នៅថ្ងៃផុតកំណត់ នាពាក់កណ្តាលអធ្រាត្រថ្ងៃអាទិត្យ ដើម្បីបញ្ចប់ច្បាប់នេះ។
អ្នកនយោបាយសេរីបានបញ្ចេញកំហឹង បន្ទាប់ពីការបោះឆ្នោត។ លោកស្រី មុននីគ លូប៊ីន ( Monique Lubin ) ជាអ្នកសង្គមនិយមបានប្រាប់រដ្ឋមន្ត្រីក្រសួងការងារ អូលីវឺ ឌូសប់ ( Olivier Dussopt) ថា “ឈ្មោះរបស់អ្នកនឹងត្រូវបានភ្ជាប់ ជារៀងរហូត ទៅនឹងកំណែទម្រង់ ដែលនឹងកំណត់ពេលវេលាត្រឡប់មកវិញ ជិត ៤០ ឆ្នាំ” ។
សហជីពកម្មករបានប្តេជ្ញាដាក់សម្ពាធលើរដ្ឋាភិបាលដោយការធ្វើបាតុកម្ម និងកូដកម្ម។
កាលពីថ្ងៃពុធ ការដឹកជញ្ជូនប្រេងឥន្ធនៈ រថភ្លើង និងជើងហោះហើរត្រូវបានរំខានរយៈពេលពីរថ្ងៃ បន្ទាប់ពីការប្រមូលផ្តុំដ៏ធំ៕
ប្រភពពី AFP ប្រែសម្រួលដោយ៖ សារ៉ាត