លោក ស៊ី ជីភីង ត្រូវបានជ្រើសរើសជាប្រធានាធិបតីចិន ជាឯកច្ឆន្ទ

ប៉េកាំង៖ លោក ស៊ី ជីនភីង (Xi Jinping) ត្រូវបានសម្រេចជ្រើសរើស ជាឯកច្ឆន្ទ ក្នុងការកាន់តំណែងជាប្រធានាធិបតីចិន អំឡុងមហាសនិ្នបាតសភាតំណាងប្រជាជនទូទាំងប្រទេសចិន។

លោក Xi Jinping ត្រូវបានបោះឆ្នោតជ្រើសរើស ជាឯកច្ឆន្ទ ឲ្យក្លាយជាប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន និងជាប្រធានគណៈកម្មការយោធាកណ្តាល នៃសាធារណរដ្ឋប្រជាមានិតចិន នាថ្ងៃសុក្រ ទី១០ មីនា ឆ្នាំ២០២៣នេះ អំឡុងមហាសនិ្នបាតសភាតំណាងប្រជាជនទូទាំងប្រទេសចិន លើកទី១៤ ដែលបាននិងកំពុងប្រព្រឹត្តទៅ នាទីក្រុងប៉េកាំង។

លោកប្រធានរដ្ឋចិន Xi Jinping បានធ្វើការសន្យា ជាសាធារណៈអំពីភក្តីភាពចំពោះរដ្ឋធម្មនុញ្ញ នៅឯមហាសាលប្រជាជន ក្នុងទីក្រុងប៉េកាំង នាឱកាសនោះ។

ជាមួយគ្នានេះ លោក ហាន់ ចាង (Han Zheng) ត្រូវបានជ្រើសរើស ឲ្យក្លាយជាអនុប្រធានាធិបតីចិន អំឡុងមហាសនិ្នបាតសភាតំណាងប្រជាជនទូទាំងប្រទេសចិន លើកទី១៤នេះ ដូចគ្នា៕ ប្រភពពី Xinhua ប្រែសម្រួលដោយ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner