សម្ដេចតេជោ ហ៊ុន សែន ទូរស័ព្ទតាមប្រព័ន្ឋវីដេអូ ទៅក្រុមយុវជនអតីតសកម្មជនអង្គការមាតាធម្មជាតិ ដើម្បីឱ្យរួមគ្នាធ្វើការងារការពារធនធានធម្មជាតិ

កោះកុង៖ សម្ដេចតេជោ ហ៊ុន សែន ទូរស័ព្ទតាមប្រព័ន្ឋវីដេអូ ទៅក្រុមយុវជនអតីតសកម្មជនអង្គការមាតាធម្មជាតិ ដើម្បីឱ្យរួមគ្នាធ្វើការងារការពារធនធានធម្មជាតិ ។

សូមជម្រាបថា នាយប់ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៣ សម្ដេចតេជោ នាយករដ្ឋមន្រ្ដី បានទូរស័ព្ទតាមប្រព័ន្ធវីដេអូតេឡេក្រាម ទៅជួបជាមួយមន្រ្ដីបរិស្ថាន និងក្រុមយុវជនអតីតស្ថាបនិក និងសមាជិកអង្គការមាតាធម្មជាតិ ជាង ៣០នាក់ ក្នុងគោលបំណងណែនាំឱ្យមន្រ្ដី និងក្រុមយុវជនអង្គការសង្គមស៊ីវិល រួមគ្នាធ្វើការងារការពារធនធានធម្មជាតិ និងអភិវឌ្ឍន៍តំបន់ទេសចរណ៍ នៅក្នុងប្រទេសកម្ពុជា ជាពិសេសនៅតំបន់អេកូទេសចរណ៍ជីផាត ខេត្តកោះកុង ដែលទីតំបន់ទេសចរណ៍ធម្មជាតិដ៏សំខាន់នៅកម្ពុជា ។

នេះបើយោងតាមសេចក្តីរាយការណ៍ពីក្រុមការងារ Fresh News និងក្រុមយុវជននៃអង្គការមាតាធម្មជាតិ ដែលកំពុងស្ថិតនៅតំបន់ជីផាត ខេត្តកោះកុង ៕ ដោយ ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner