យុវជនឃុំពពេល ស្រុកពញាក្រែក និងសមាជិកគណបក្សផ្សេង សរុបចំនួន ៤០០នាក់បានស្ម័គ្រចិត្តចូលរូមក្នុងជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា

ត្បូងឃ្មុំ៖ ដោយមានភាពជឿជាក់លើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាដែលមានសម្តេចតេជោជាប្រមុខ ដឹកនាំប្រទេសជាតិមានសុខសន្តិភាព និងអភិវឌ្ឍលើគ្រប់វិស័យតាមគន្លងប្រជាធិបតេយ្យយ៉ាងពិតប្រាកដធ្វើឳ្យយុវជននៅក្នុងឃុំពពេល ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ៣១១នាក់ និងសមាជិកគណបក្សផ្សេង ៨៩នាក់សរុបចំនួន ៤០០នាក់ បានស្ម័គ្រចិត្តចូលរួមក្នុងជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ខណៈពិធីប្រកាស និងបញ្ចូលសមាជិក សមាជិការជាយុវជននេះបានធ្វើឡើងនៅស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកពញាក្រែក ក្រោមអធិបតីភាពឯកឧត្តម វង សូត ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកពញាក្រែក និងលោកជំទាវ កាលពីថ្ងៃទី១២ ខែមិនា ឆ្នាំ២០២៣ ។

ជាមួយការប្រកាសក្លាយជាសមាជិកថ្មីតំណាងយុវជនដែលបានចូលមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា បានលើកឡើងថា មានតែគណបក្សប្រជាជនកម្ពុជាតែមួយគត់ ដែលបានដឹកនាំប្រទេសឳ្យរីកចំរើនលើគ្រប់វិស័យ ក្រោមដំបូលសន្តិភាព ដែលធ្វើឳ្យប្រជាជនរស់យ៉ាងសប្បាយរីករាយជាមួយជីវភាពកាន់ប្រសើរឡើងជាលំដាប់ ដូច្នេះក្នុងនាមសមាជិកថ្មី និងខិតខំកសាងខ្លួនឳ្យក្លាយជាសមាជិកគំរូ ដោយអនុវត្តតាមគោលនយោបាយរបស់គណបក្ស ។ ចូលរួមគ្រប់សកម្មភាពដែលបម្រើឳ្យផលប្រយោជន៍គណបក្ស និងប្រជាជនគ្រប់ស្រទាប់វណ្ណៈ ពិសេសប្តេជ្ញាបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីបន្តដឹកនាំប្រទេសជាតិជារៀងរហូត ។

ក្នុងឱកាសនោះ ឯកឧត្តម វង សូត មានប្រសាសន៍លើកឡើងថា ជាការពិតណាស់រយៈពេលជាង៤០ ឆ្នាំមកនេះគណបក្សប្រជាជនកម្ពុជាបានដឹកនាំប្រទេសជាតិឳ្យរីកចម្រើនលើគ្រប់វិស័យ ក្រោមដំបូលសន្តិភាព ក្នុងនោះតែងយកចិត្តទុកដាក់យ៉ាងខ្លាំងពីសុខទុក្ខរបស់ប្រជាជន ជាក់ស្តែងរាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចតេជោ បានចំណាយថវិកាយ៉ាងច្រើនទិញវ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩ចាក់ជូនប្រជាជនដោយមិនគិតថ្លៃ ក្នុងនោះប្រជាជនដែលងាយរងគ្រោះក៏ត្រូវបានផ្តល់ប្រាក់ឧបត្ថមជាប្រចាំដើម្បីសម្រួលដល់ ជីវភាពរស់នៅប្រចាំថ្ងៃផងដែរ ។

ក្រៅពីនោះការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនានា សម្រាប់បម្រើផលប្រយោជន៍ប្រជាជន ដូចជាផ្លូវថ្នល់ មន្ទីពេទ្យ សាលារៀន ជាដើមគឺមានច្រើន កាន់តែជិតប្រជាជន ដែលកត្តាទាំងនេះហើយទើបប្រជាជននៅតែផ្តល់សេចក្តីទុកចិត្តបន្តគាំគណបក្សប្រជាជនរហូតមក ៕ ដោយ ហេង សម្បត្តិ

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner