សហរដ្ឋអាមេរិក និងរុស្ស៊ី ជាប្រទេសនាំចេញអាវុធធំបំផុតក្នុងរយៈពេលបីទសវត្សរ៍ កន្លងមកនេះ

វ៉ាស៊ីនតោន៖ វិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិស្ដុកខុល ដែលហៅកាត់ថា (SIPRI) បានឱ្យដឹងនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយនៅថ្ងៃចន្ទទី១៣ ខែមីនានេះថា សហរដ្ឋអាមេរិកបានក្លាយជាប្រទេសធំបំផុត និងរុស្ស៊ីក្លាយជាអ្នកនាំចេញអាវុធធំបំផុតទីពីរ ក្នុងរយៈពេលបីទសវត្សរ៍កន្លងមកនេះ។

យោងតាមទិន្នន័យថ្មីរបស់ SIPRI ស្តីពីការផ្ទេរសព្វាវុធជាសាកលក្នុងឆ្នាំ ២០១៨-២០២២ បានឱ្យដឹងថា ការនាំចេញអាវុធរបស់រុស្ស៊ីបានធ្លាក់ចុះ៣១ភាគរយ បើធៀបនឹងរយៈពេល៥ឆ្នាំមុន ខណៈដែលអ៊ុយក្រែនបានក្លាយជាប្រទេសនាំចូលអាវុធធំទីបីរបស់ពិភពលោកក្នុងឆ្នាំ២០២២។ចំណែកការលក់អាវុធរបស់សហរដ្ឋអាមេរិកបានកើនឡើង១៤ភាគរយនៅចន្លោះឆ្នាំ ២០១៣-២០១៧ និងឆ្នាំ ២០១៨-២០២២ ហើយសហរដ្ឋអាមេរិកមានចំណែក៤០ភាគរយនៃការនាំចេញអាវុធសកលក្នុងឆ្នាំ ២០១៨-២០២២។

រីឯការនាំចេញអាវុធរបស់រុស្ស៊ីបានធ្លាក់ចុះ៣១ភាគរយក្នុងរយៈពេលដូចគ្នា ខណៈដែលចំណែកនៃការនាំចេញអាវុធពិភពលោកធ្លាក់ចុះពី ២២ភាគរយ ទៅ ១៦ភាគរយ ហើយប្រទេសបារាំងបានកើនឡើងពី ៧.១ភាគរយ ទៅ ១១ភាគរយ។រីឯកាលពីឆ្នាំមុន អ៊ុយក្រែនបានក្លាយជាប្រទេសនាំចូលអាវុធធំជាងគេទីបីរបស់ពិភពលោក។

បើតាមវិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិស្ដុកខុល (SIPRI) ការនាំចេញអាវុធសាកលត្រូវបានគ្រប់គ្រងដោយសហរដ្ឋអាមេរិក និងរុស្ស៊ីជាយូរមកហើយ ប៉ុន្តែគម្លាតរវាងប្រទេសទាំងពីរត្រូវបានពង្រីកយ៉ាងខ្លាំង ខណៈដែលរវាងរុស្ស៊ី និងបារាំង ដែលឈរនៅចំណាត់ថ្នាក់ទីបីសម្រាប់ការផ្គត់ផ្គង់អាវុធបានរួមតូច៕ ប្រភព៖ Tass ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner