ឯកឧត្តម ព្រុំ សុខា៖ ការបង្កើតស្រុកថ្មី សេវាសាធារណៈជូនដល់ប្រជាជនឱ្យបានកាន់តែល្អប្រសើរនិងខិតជិតជាប់ជាមួយប្រជាជន

ខេត្តក្រចេះ៖ ឯកឧត្តម ព្រុំ សុខា បានលើកឡើងថា ការបង្កើតស្រុកថ្មី គឺស្រុកអូគ្រៀងសែនជ័យ ដែលកាត់ចេញពីស្រុកសំបូរ ខេត្តក្រចេះ គោលបំណងសំខាន់របស់រាជរដ្ឋាភិបាលកម្ពុជា គឺដើម្បីផ្តល់ឱកាសល្អ និងលក្ខណៈងាយស្រួលដល់ការគ្រប់គ្រងរដ្ឋបាល និងការអភិវឌ្ឍមូលដ្ឋាន និងដល់ការធ្វើសកម្មភាព ក្រុមការងារគ្រប់លំដាប់ថ្នាក់ ក្នុងការផ្សារភ្ជាប់សុខទុក្ខជាប្រចាំជាមួយប្រជាពលរដ្ឋដើម្បីបម្រើសេវាសាធារណៈជូនដល់ប្រជាជនឱ្យបានកាន់តែល្អប្រសើរ និងខិតជិតជាប់ជាមួយប្រជាជន។ ការថ្លែងឡើងបែបនេះ របស់ ឯកឧត្តម ព្រុំ សុខា ប្រធានក្រុមការងារ ខេត្តក្រចេះ ធ្វើឡើងកាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៣ ក្នុងឱកាសអញ្ចើញចុះទៅជួបសំណេះសំណាល និងសាកសួរសុខទុក្ខប្រជាពលរដ្ឋតាមខ្នងផ្ទះនៅឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ។

ឯកឧត្តម ព្រុំ សុខា ក្នុងនាមសម្តេចតេជោ ហ៊ុន សែន សូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅជូនចំពោះប្រជាពលរដ្ឋទាំងអស់ក្នុងភូមិទាំង៥ នៅឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ ។ ឯកឧត្តម ប្រធានក្រុមការងារខេត្តក្រចេះសំដែងនូវជំនឿទុកចិត្តយ៉ាងមុតមាំថា ប្រជាពលរដ្ឋយើង ទូទាំងខេត្ត នៅតែបន្តគាំទ្ររាជរដ្ឋាភិបាល កម្ពុជា ដែលបានដឹកនាំប្រទេសជាតិមានការរីករចម្រើនឡើពីមួយអាណត្តិទៅមួយអាណត្តិ ដោយទទួលបាននូវសុខសន្តិភាព វឌ្ឍនភាព វិបុលភាព និងអនាគតរុងរឿងរបស់សង្គមជាតិយើង ។

បន្ទាប់ពីពិធីសំណេះសំណាលនេះហើយ ឯកឧត្តម និងសហការីក៏បានឆ្លៀតចុះសួរសុខទុក្ខប្រជាពលរដ្ឋតាមខ្នងផ្ទះផងដែរ។ សូមជម្រាបជូនថា ស្រុកសំបូរ គឺជាស្រុកមួយក្នុងចំណោមក្រុង១ និងស្រុក៦ នៃខេត្តក្រចេះ ដែលមានចម្ងាយ ៣៦ គ.ម ពីទីរួមខេត្តក្រចេះមានឃុំចំនួន ៦ ភូមិចំនួន ៣៤ និងភូមិឧបសម្ព័ន្ធចំនួន ៩៕ ដោយ ៖ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner