ពាណិជ្ជកម្មក្រៅប្រទេសរបស់រុស្ស៊ី មានទឹកប្រាក់ ៨៥០.៥ប៊ីលានដុល្លារ កើនឡើង ៨.១ភាគរយក្នុងឆ្នាំ ២០២២

មូស្គូ៖ សេវាគយសហព័ន្ធរបស់ប្រទេសរុស្ស៊ី ក្នុងថ្ងៃចន្ទសប្តាហ៍នេះ បានឱ្យដឹងថា ពាណិជ្ជកម្មក្រៅប្រទេសរបស់រុស្ស៊ីបានកើនឡើងដល់ ៨.១ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ ដល់ទឹកប្រាក់ ៨៥០.៥ប៊ីលានដុល្លារក្នុងឆ្នាំ ២០២២។

យោងតាមទិន្នន័យផ្លូវការបានបង្ហាញថា ការនាំចេញរបស់រុស្ស៊ីបានកើនឡើង ១៩.៩ភាគរយ ដល់ទឹកប្រាក់ ៥៩១.៥ប៊ីលានដុល្លារ ខណៈដែលការនាំចូលធ្លាក់ចុះ ១១.៧ភាគរយមកនៅត្រឹមទឹកប្រាក់ ២៥៩.១ប៊ីលានដុល្លារ។

ជាលទ្ធផល អតិរេកពាណិជ្ជកម្មរបស់រុស្ស៊ីឈានដល់ទឹកប្រាក់ ៣៣២.៤ប៊ីលានដុល្លារ កើនឡើង ៦៦.៦ភាគរយ បើធៀបនឹងឆ្នាំមុន។ ការនាំចេញកំពូលរបស់រុស្ស៊ី គឺឥន្ធនៈរ៉ែ ប្រេង និងផលិតផលនៃការចម្រាញ់របស់វា ដែលមានទឹកប្រាក់ចំនួន ៣៨៣.៧ប៊ីលានដុល្លារ ឬ ៦៤.៩ភាគរយនៃការនាំចេញសរុប៕ ប្រភព៖ ស៊ីនហួរ ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner