កម្ពុជា-ឡាវឯកភាពសម្រួលការធ្វើដំណើរឆ្លងកាត់ព្រំដែន ដើម្បីជំរុញកំណើនទេសចរទៅវិញទៅមក
ភ្នំពេញ: កម្ពុជា-ឡាវ បានឯកភាពជំរុញឱ្យមានការសម្រួលការធ្វើដំណើរឆ្លងកាត់ព្រំដែន ដើម្បីជំរុញ កំណើន ទេសចរ ទៅ វិ ញទៅមកនៃប្រទេសទាំងពីរ ដែល ការឯកភាពនេះធ្វើឡើងក្នុងពេលឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ចូ លជួបសម្តែងការគួរ សមជាមួយឯកឧត្តម KikeoKhay khamphithouneឧបនាយក រដ្ឋមន្រ្តីនៃសាធារណរដ្ឋប្រ ជាធិ បតេយ្យប្រជាមានិតឡាវ នាទីក្រុង វៀងចន្ទន៍ កាលពីថ្ងៃទី ១៣ ខែមីនា ឆ្នាំ២០២៣។
ឯកឧត្តម KikeoKhaykhamphithoune ថ្លែងថា លោកឯកភាពជាមួយលោករដ្ឋមន្រ្តី ថោង ខុន ក្នុងការតភ្ជាប់ គោលដៅ ទេ សចរណ៍សំខាន់ៗនៃប្រទេសទាំងពីរតាមរយៈការបើកជើងហោះហើរបន្ថែម និងបានទទួល យកទៅពិនិត្យ ដើម្បីជំរុ ញឲ្យអា កាស ចរឡាវបើកការហោះហើរបន្ថែមមកកាន់កម្ពុជា។
ដោយឡែក្នុងជំនួពិភាក្សារវាងលោក ថោង ខុន និងលោកស្រី សួនសាវ៉ាន់ វិញ៉ាកេត រដ្ឋមន្រ្តីក្រសួងព័ត៌មាន វប្បធម៌ និ ង ទេ សចរណ៍ឡាវ ភាគីទាំងពីរ ក៏បាន ផ្តោតលើសក្តានុពលក្នុងការជំរុញ លំហូរទេសចររវាងប្រទេសទាំងពីរ និងពីប្រ ទេស ទី បី ព្រមទាំងពិនិត្យលើលទ្ធផលនៃកិច្ចប្រជុំឧត្តមមន្រ្តី ទេសចរណ៍កម្ពុជា-ឡាវលើកទី២ផងដែរ។
បើតាមក្រសួងទេសចរណ៍កម្ពុជា ភាគីទាំងពីរបានពិនិត្យឃើញដូចគ្នានូវសក្តានុពលនៃហេដ្ឋារចនា សម្ព័ន្ធថ្មីៗក្នុងប្រទេស ទាំង ពីរ ដែលជាកាតាលិករសម្រាប់ទាក់ទាញភ្ញៀវទេសចរប្រទេសទាំងពីរ និងតំបន់។
ក្រសួងបានបញ្ជាក់ថា ៖ «រដ្ឋមន្រ្តីទាំងពីរយល់ស្របគ្នា ក្នុងការជំរុញឲ្យឧត្តមមន្រ្តីទេសច រណ៍នៃប្រទេសទាំងពី រពិនិត្យលើ ការស ម្រួលការធ្វើដំណើរឆ្លងកាត់ព្រំដែន ជាពិសេសទេសចរណ៍បើកបរដោយខ្លួនឯងឆ្លងកាត់ប្រទេសកម្ពុជាប្រើប្រាស់ ផ្លូវ ល្បឿនលឿន មកកាន់តំប ន់ ឆ្នេរសមុទ្រកម្ពុជា និងអាចឲ្យទេសចរកម្ពុជាអាចកំសាន្តតាមរថភ្លើង ល្បឿនលឿន របស់ ឡាវពី ទីក្រុងវៀងចន្ទ ន៍ទៅតំបន់ទា ក់ទាញផ្សេងៗរ បស់ឡាវ»។
ជាពិសេសថែមទៀតនោះ គឺការជំរុញលំហូរទេសចរចិន និងប្រ ទេសទី បីផ្សេងទៀតមក ប្រទេសទាំងពីរតាមរយៈសក្តា នុព លនៃរថភ្លើង ល្បឿនលឿន របស់ឡាវ ផ្លូវល្បឿនលឿនភ្នំពេញ-ខេត្តព្រះសីហនុ និងទេសចរណ៍បើកបរដោយខ្លួនឯងឆ្លង កាត់ ព្រំដែន នៃប្រទេសទាំងពីរ។
ទាក់ទងនឹងការហោះហើរនេះ ភាគីកម្ពុជាបានស្វាគមន៍ និងត្រៀមពិនិត្យសម្រួលផ្តល់គោលនយោបាយ ពិសេសក្នុង ការ ហោះហើរវៀងចន្ទន៍-ភ្នំពេញ-ក្រុងព្រះសីហនុ ឬអាចសុំសិទ្ធិ និងគោលនយោបាយពិសេសផ្សេងទៀតតាមកា រស្នើសុំ របស់ មិត្តឡាវ។
បន្ថែមលើនេះ រដ្ឋមន្រ្តីទាំងពីរក៏បានឯកភាពរៀបចំព្រឹត្តិការណ៍ផ្សេងៗ ដូចជា កម្មវិធីជិះកង់កម្ពុជា-ឡាវ ម៉ារ៉ាតុន ពិព័ រណ៍ម្ហូបអាហារ ដើម្បីអបអរសាទរខួប ៦៧ឆ្នាំ នៃទំនាក់ទំនងការទូតកម្ពុជា-ឡាវ និងប្រើប្រាស់ឱកាសនៃ ការរៀបចំព្រឹត្តិកា រណ៍កម្មវិធីស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ក្នុងឆ្នាំ២០២៣ ឆ្នាំទស្សនាកម្ពុជា ២០២៣ និងវេ ទិកាទេសចរណ៍អាស៊ាន ២០២៤ នៅប្រទេសឡាវ ដើម្បីទាក់ទាញលំហូរទេសចរមក កាន់ប្រទេសទាំងពីរ។
ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិក លោក ធួន ស៊ីណាន បានស្វាគម៍ចំពោះផែនការរៀបចំ ឱ្យមានការសម្របស ម្រួលក្នុ ងការធ្វើដំណើរឆ្លងកាត់ព្រំដែននៃប្រទេសទាំងពីរនេះ មិនថា ប្រទេសឡាវនោះទេ ក្នុងនោះក៏ ឱ្យប្រទេ សជិត ខាង មា នដូចជា ថៃ និងវៀតណាមផងដែរ ក្នុងកាលៈទេសដែលពិភពលោក កំពុងតែជួ បប ញ្ហាប្រឈមនាពេលបច្ចុប្បន្ន គឺជារឿង ល្អបំ ផុត។
លោក ធួន ស៊ីណាន បាន ថ្លែងថា ៖ «ក្នុងពេលនេះ មានតែប្រទេសដែលមានភូមិផងរបងជាមួយទេ ដែលអាចនឹ ង នាំប្រ យោ ជន៍ឱ្យគ្នាទៅវិញទៅមក និងជួយគ្នាទៅវិញទៅមកលើវិស័យទេសចរណ៍នេះ។ យ៉ាងណា ប្រទេសទាំង ពីរ គួរតែ មានកិ ច្ចពង្រឹង និងកិច្ចសហការឱ្យបានល្អជាងនេះ ទៀត ដើម្បីឱ្យមានភាពងាយស្រួលលើការធ្វើដំណើរ»។
សូមជម្រាបថា រដ្ឋមន្រ្តី ក្រសួងទេសចរណ៍ បាន ដឹកនាំប្រតិភូក្រសួងទេសចរណ៍ និងផ្នែកឯកជនវិស័យទេសចរ ណ៍ទៅបំពេ ញទស្សនកិច្ចនៅប្រទេសឡាវ រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃ១២-១៥ ខែមីនា ដើម្បីបង្កើនកិច្ចសហប្រតិបត្តិ ការទេសច រណ៍រ វាងប្រទេសទាំងពីរ ៕
ដោយ:យុទ្ធ វិរ: