ខេត្តបួននៃភាគឥសាននឹងក្លាយជាតំបន់ប៉ូលសេដ្ឋកិច្ចថ្មី (Video Inside)

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់នូវគោលដៅបង្កើតតំបន់ប៉ូលសេដ្ឋកិច្ចមួយ នាភាគពាយព្យប្រទេស ក្នុងប្រសាសន៍ថ្លែងសំណេះសំណាលមួយ ជាមួយពលរដ្ឋក្នុងខេត្តពោធិ៍សាត់ ថ្ងៃទី១៤ មីនា ឆ្នាំ២០២៣។ តំបន់ប៉ូលសេដ្ឋកិច្ច គឺជាតំបន់ដែលប្រមូលផ្តុំនូវសកម្មភាពសេដ្ឋកិច្ច និងពាណិជ្ជកម្មដែលទ្រទ្រង់ និងជួយជម្រុញកំណើន GDP​ សម្រាប់ជាតិ។

កម្ពុជាមានតំបន់ប៉ូលសេដ្ឋកិច្ចចំនួន៣រួចមកហើយ គឺតំបន់ប៉ូលសេដ្ឋកិច្ចនៅភ្នំពេញ, តំបន់ប៉ូលសេដ្ឋកិច្ចនៅខេត្តព្រះសីហនុ និងតំបន់ប៉ូលសេដ្ឋកិច្ចនៅសៀមរាប។ ថ្លែងក្នុងពិធីចុះពិនិត្យវឌ្ឍនភាពសាងសង់វារីអគ្គិសនី ស្ទឹងពោធិ៍សាត់១ និងសំណេះសំណាលជាមួយពលរដ្ឋរងផលប៉ះពាល់ សម្តេចបានលើកឡើងនូវខេត្តចំនួន៤ នាភាគពាយព្យប្រទេស ដែលនឹងក្លាយជាតំបន់ប៉ូលសេដ្ឋកិច្ចថ្មី។

ads banner