ប្រធានសមាគមសប្បុរសធម៌ខ្មែរកម្ពុជាក្រោម បកអាក្រាតល្បិចកល សម រង្ស៊ី (Video Inside)

ការប្រើប្រាស់ល្បិចកលញុះញង់របស់ទណ្ឌិត សម រង្ស៊ី ដើម្បីចង់បំបែកបំបាក់ក្នុងរង្វង់ជួរដឹកនាំផ្ទៃក្នុងគណបក្ស បានទទួលការរិះគន់ជុំទិស។ សម រង្ស៊ី នៅថ្ងៃទី៧ និងថ្ងៃទី១០ មីនា បានសរសេរតាមបណ្តាញសង្គម ធ្វើជានិយាយគាំទ្រលោក ទៀ សីហា ដែលជាកូនប្រុសរបស់សម្តេចពិជ័យសេនា ទៀ បាញ់ ជាបេក្ខភាពនាយករដ្ឋមន្ត្រី។ ល្បិចកលនេះ ត្រូវសម្តេចពិជ័យសេនា ទៀ បាញ់ បានប្រតិកម្មតបវិញ និងបានចាត់ទុកថាជាអំពើញុះញង់បំបែកបំបាក់ជាតិ។

ប្រធានសមាគមសប្បុរសធម៌ខ្មែរកម្ពុជាក្រោម លោក សឿង សុធានី ដែលធ្លាប់ស្គាល់នូវចរឹតច្បាស់របស់ សម រង្ស៊ី បានថ្លែងបកអាក្រាតតាមបណ្តាញសង្គមថា កលល្បិចរបស់ សម រង្ស៊ី នោះគឺជាការប្រឌិតរឿង, ជាការលាបពណ៌ និងការចង់ធ្វើឱ្យខ្មែរ និងខ្មែរបែកបាក់គ្នា គ្មានសេចក្តីសុខ។

ល្បិចកលរបស់ សម រង្ស៊ី ក្នុងបំបែកជួរផ្ទៃក្នុងរបស់គណបក្សប្រជាជនកម្ពុជានេះ ត្រូវបានគេបកអាក្រាតទៀតថា ជាល្បិចប្រកបដោយគ្រោះថ្នាក់ និងមានតែអ្នកនយោបាយថោកទាបដូច សម រង្ស៊ី នោះទេ ដែលចេះតែនឹកឃើញនូវល្បិចទុច្ចរិតទាំងនេះ។

ប្រធានសមាគមសប្បុរសធម៌ខ្មែរកម្ពុជាក្រោម លោក សឿង សុធានី បានថ្លែងអំពាវនាវដល់ពលរដ្ឋខ្មែរកម្ពុជាក្រោមមិនត្រូវជឿ និងលង់ល្បិចរបស់ សម រង្ស៊ី នោះឡើយ។

ads banner