ភាពយន្តឯកសារ ស្នាមញញឹមកម្ពុជា ត្រូវបានដាក់បញ្ចាំងជាផ្លូវការ

ភ្នំពេញ ៖ នៅថ្ងៃទី ១៤ ខែមីនា កម្មវិធីសម្ពោធការចាក់បញ្ចាំងភាពយន្តឯកសារ “ស្នាមញញឹមកម្ពុជា” ដែលសហការរៀបចំដោយ វិទ្យុមិត្តភាពកម្ពុជាចិននៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន និងអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា បានប្រារព្ធឡើងដោយជោគជ័យនារាជធានីភ្នំពេញ។

ឯកឧត្ដម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ឯកឧត្ដម Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា និងភ្ញៀវកិត្តិយសជាង ១០០នាក់ ជាតំណាងមកពីប្រព័ន្ធផ្សព្វផ្សាយនានានៅកម្ពុជា ក្រុមហ៊ុនសហគ្រាសចិននិង វិទ្យាស្ថានខុងជឺ អញ្ជើញចូលរួមក្នុងកម្មវិធីនេះ។

ឯកឧត្ដម Wang Wentian បានថ្លែងថា ខ្សែភាពយន្ត”ស្នាមញញឹមកម្ពុជា” គឺជាអំណោយដ៏ថ្លៃថ្លាសម្រាប់ឆ្នាំមិត្តភាពកម្ពុជាចិន ជឿជាក់ថា ក្រោមការដឹកនាំជាយុទ្ធសាស្ត្ររបស់ថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំងពីរ និងការខិតខំប្រឹងប្រែងរួមគ្នារបស់ភាគីទាំងពីរ ការកសាងសហគមន៍ជោគវាសនារួមកម្ពុជាចិននាយុគសម័យថ្មី នឹងមិនត្រឹមតែផ្តល់ផលប្រយោជន៍កាន់តែប្រសើរឡើងសម្រាប់ប្រជាជន និងប្រទេសទាំងពីរប៉ុណ្ណោះ ប៉ុន្តែក៏នឹងដើរតួនាទីកាន់តែធំក្នុងសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍន៍ក្នុងតំបន់ និងលើពិភពលោកផងដែរ ។

ឯកឧត្ដម ខៀវ កាញ៉ារិទ្ធ មានប្រសាសន៍ថា ទំនាក់ទំនងនឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសកម្ពុជា និងចិន ក្នុងវិស័យផ្សព្វផ្សាយព័ត៌មានមានប្រវត្តិយូរអង្វែងណាស់មកហើយ ហើយការផ្សព្វផ្សាយខ្សែភាពយន្ត”ស្នាមញញឹមកម្ពុជា”លើកនេះ បានចូលរួមជាកម្លាំងប្រព័ន្ធផ្សព្វផ្សាយសម្រាប់ការបន្ថែមអត្ថន័យថ្មីនៅក្នុងកិច្ចសហប្រតិបត្តិការប្រទេសទាំងពីរកម្ពុជាចិន ក៏ដូចជាដើម្បីប្រកៀកស្មាគ្នាកសាងសហគមន៍ជោគវាសនារួមកម្ពុជាចិនប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ ស្ដង់ដារខ្ពស់ នៅក្នុងយុគសម័យថ្មី។មហាសន្និបាតសភាទាំងពីររបស់ប្រទេសចិនទើបតែបញ្ចប់ទៅ ក៏បានគូសវាសគោលដៅថ្មីក្នុងការជំរុញទំនើបកម្មបែបផែនចិន ផងដែរ ៕ ដោយ-រ៉ាវុធ

អ៊ិត រ៉ាវុធ
អ៊ិត រ៉ាវុធ
អ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរាចាប់ឆ្នាំ១៩៩៦ដល់បច្ចុប្បន្ន ។
ads banner
ads banner
ads banner