២៤ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ ចំនួន ៣៧៩ករណី (Video Inside)

មានប្រទេសតែ ៤ប៉ុណ្ណោះនៅអាស៊ាន ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ដែលមានការឆ្លងកូវីដ១៩ ។ តួលេខឆ្លងថ្មីកូវីដ១៩ នៅថ្ងៃនេះ បានបន្តថយចុះចំនួន ៤៥៦ករណីថែមទៀត ដែលស្មើនឹងជាងពាក់កណ្តាល បើប្រៀបធៀបនឹងតួលេខឆ្លងកាលពីម្សិលមិញ ។

តួលេខឆ្លងថ្ងៃនេះមានចំនួន ៣៧៩ករណី ដែលកើតឡើងលើប្រទេសចំនួន៤ គឺប្រទេសឥណ្ឌូនេស៊ី, ហ្វីលីពីន, វៀតណាម និងប្រទេសមីយ៉ាន់ម៉ា ។ ប្រទេសម៉ាឡេស៊ី គឺជាប្រទេសដែលមាន តួលេខឆ្លងច្រើនជាងគេ ដែលមានចំនួន ២២២ករណី ។ តួលេខឆ្លងតិចជាងគេ គឺប្រទេសមីយ៉ាន់ម៉ា ដែលមានចំនួនអ្នកឆ្លងតែ ២ករណីប៉ុណ្ណោះ។ ប្រទេសចំនួន៦ រួមមាន៖ ប្រុយណេ, កម្ពុជា, ថៃ, ម៉ាឡេស៊ី, ឡាវ,និងប្រទេសសឹង្ហបុរី គឺជាប្រទេស ដែលគ្មានសេចក្តីរាយការណ៍ ជុំវិញតួលេខឆ្លង និងស្លាប់ឡើយក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ។

តួលេខស្លាប់ដោយសារកូវីដ១៩ ក្នុងប្រទេសអាស៊ានរយៈពេល ២៤ម៉ោងចុងក្រោយនេះ មាន ចំនួន ៩នាក់ ដែលជាពលរដ្ឋនៃប្រទេសឥណ្ឌូនណេស៊ី និងប្រទេសហ្វីលីពីន ។

គិតសរុបរួមនៃប្រទេសទាំង១០ អាស៊ាននាពេលនេះ ការឆ្លងសរុបមានចំនួន ៣៥លាន ៦២ម៉ឺន ៣ពាន់ ២២៩ករណី, និងការស្លាប់សរុបមានចំនួន ៣៦ម៉ឺន ៦ពាន់ ៤៩១នាក់ ។ បើគិតសរុបនៅលើសាកលលោកនោះវិញ ការឆ្លងវីរុសកូវីដ១៩ សរុបមានចំនួនជាង ៦៨១លានករណី, និងការស្លាប់មានជាង ៦លាន ៨១ម៉ឺននាក់ ៕

ads banner