កម្ពុជាគ្មានអ្នកឆ្លងកូវីដ១៩ទេ រយៈពេល ២៤ម៉ោងចុងក្រោយនេះ (Video Inside)

កម្ពុជាមិនមានតួលេខអ្នកឆ្លងថ្មីកូវីដ១៩ ឡើយ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ដែលនាំឲ្យការមិនមានការឆ្លងសោះមានរយៈពេល ២ថ្ងៃជាប់គ្នាមកហើយ ។ យោងតាមក្រសួងសុខាភិបាលកម្ពុជាក្នុងរយៈពេលប្រមាណជាង ១ខែកន្លងមកនេះ ការឆ្លងមានការថយចុះ ដែលមានតួលេខឆ្លងប្រចាំថ្ងៃមានតិចតួចប៉ុណ្ណោះ និងគ្មានអ្នកឆ្លងសោះឡើយ ក្នុងរយៈពេល ២ថ្ងៃចុងក្រោយនេះ។

កម្ពុជាបានចាប់ផ្តើមចាក់ដូសជំរុញទី៦ ចាប់តាំងពីដើមខែមករា ដែលរហូតមកទល់ពេលនេះ មានពលរដ្ឋទៅចាក់បានចំនួន ៣០ម៉ឺន ៦ពាន់ ៩៧៦នាក់ហើយ ។ សម្តេចតេជោ ហ៊ុន សែន ក្នុងប្រសាសន៍សំណេះសំណាលមួយជាមួយពលរដ្ឋក្នុងខេត្តពោធិ៍សាត់ថ្ងៃទី១៤មីនា សម្តេចបានថ្លែងសួរពលរដ្ឋក្នុងពេលនោះថាតើមានមនុស្សប៉ុន្មាននាក់ដែលបានចាក់វ៉ាក់សាំង។

គួរបញ្ជាក់ថា តួលេខនៃការចាក់វ៉ាក់សាំងដូសមូលដ្ឋានទូទាំងប្រទេសកម្ពុជាមានជិត៩៦ភាគរយ។

ads banner