គជបគ្រោងជ្រើសរើសមនុស្សជាង១៥ម៉ឺននាក់ សម្រាប់បំរើដំណើរការបោះឆ្នោតសកល (Video Inside)
អត្ថបទដោយ៖
Apsara Net
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានថ្លែងថា គេគ្រោងនឹងជ្រើសមនុស្សជាង១៥ ម៉ឺននាក់ ដើម្បីបំរើដល់ដំណើរការបោះឆ្នោតសកល ខែកក្កដា ឆ្នាំ២០២៣។
មន្ត្រីនាំពាក្យគជប លោក ហង្ស ពុទ្ធា បានបញ្ជាក់នៅថ្ងៃទី ១៤ ខែមីនានេះថា ការជ្រើសរើសបុគ្គលិកជាង១៥ម៉ឺន នាក់នោះ គ្រោងនឹងធ្វើនៅថ្ងៃទី២០ មីនាខាងមុខនេះ ដើម្បីបំរើក្នុងការិយាល័យបោះឆ្នោតនៅទូទាំងប្រទេស ដែលនឹងមានចំនួនជាង២ម៉ឺនការិយាល័យ។
ការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្ត នីតិកាលទី៧ នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខណៈតួលេខនៃប្រជាពលរដ្ឋ មានសិទ្ធិនឹងបោះឆ្នោតដែលត្រូវចូលរួម មានជាង៩ លាន៧សែននាក់៕