អារ៉ាប៊ីសាអូឌីត ប្រកាសបញ្ជាទិញយន្តហោះប៊ូអ៊ីងរហូតដល់ ១២១គ្រឿង

រីយ៉ាដ៖ ទីភ្នាក់ងារសារព័ត៌មាន SPA បានរាយការណ៍ថា ប្រទេសអារ៉ាប៊ីសាអូឌីត ក្នុងថ្ងៃអង្គារសប្តាហ៍នេះ បានប្រកាសពីការបញ្ជាទិញយន្តហោះ Boeing 787 ចំនួន ១២១គ្រឿងសម្រាប់ក្រុមហ៊ុនអាកាសចរណ៍ជាតិចំនួនពីរ។

ក្រុមហ៊ុនអាកាសចរណ៍ Riyadh Air ដែលទើបបង្កើតថ្មីបាននិយាយថា ខ្លួននឹងទិញយន្តហោះ Boeing 787 Dreamliners ចំនួន ៣៩គ្រឿង ជាមួយនឹងជម្រើសក្នុងការបញ្ជាទិញ ៣៣បន្ថែមទៀត។ ទន្ទឹមនឹងនេះ ក្រុមហ៊ុនអាកាសចរណ៍អារ៉ាប៊ីសាអូឌីត (SAUDIA) ក៏បាននិយាយដែរថា ខ្លួននឹងបញ្ជាទិញយន្តហោះធុន 787-9 និង 787-10 ដែលសន្សំសំចៃប្រេងចំនួន ៣៩គ្រឿង ជាមួយនឹងជម្រើសបញ្ជាទិញ ១០បន្ថែមទៀត។

ស្ថានទូតអារ៉ាប៊ីសាអូឌីតប្រចាំនៅសហរដ្ឋអាមេរិកបានបញ្ជាក់ថា កិច្ចព្រមព្រៀងនេះ បង្កើតបានជាលំដាប់ពាណិជ្ជកម្មធំជាងគេទី ៥ នៅក្នុងប្រវត្តិសាស្រ្តរបស់ក្រុមហ៊ុន Boeing។ កិច្ចព្រមព្រៀងនេះដែរ នឹងគាំទ្រដល់គោលដៅរបស់ព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត ក្នុងការបម្រើអ្នកដំណើរចំនួន ៣៣០លាននាក់ និងទាក់ទាញអ្នកទស្សនាចំនួន ១០០លាននាក់នៅឆ្នាំ ២០៣០៕ ប្រភព៖ ស៊ីនហួរ ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner