សម្តេចតេជោ ហ៊ុន សែន៖ សង្រ្គាម មិនអាចបញ្ចប់ដោយសង្រ្គាមបានឡើយ មានតែការដោះស្រាយតាមរយៈការសន្ទនាប៉ុណ្ណោះ

ភ្នំពេញ៖ ក្នុងពិធីបើកសន្និសីទ ជនមានពិការភាព ប្រចាំតំបន់អាស៊ី និងអាស៊ីប៉ាស៊ីហ្វិកលើកទី៥ ដែលប្រារព្ធនៅសណ្ឋាគារសុខា រ៉េស៊ីដង់ ភ្នំពេញ នាព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា សង្រ្គាម មិនអាចបញ្ចប់ដោយសង្រ្គាមបានឡើយ មានតែការដោះស្រាយតាមរយៈការសន្ទនាប៉ុណ្ណោះ។

សម្តេចតេជោ ហ៊ុន សែន បានបន្តថា ចំពោះបញ្ហាសង្រ្គាម កម្ពុជាមានបទពិសោធន៍ជូរចត់គ្រប់គ្រាន់ដែលអាចចងក្រងជាប្រវត្តិសាស្រ្ត ហើយជាការពិតសង្រ្គាម មិនអាចបញ្ចប់ដោយសង្រ្គាមបានឡើយ។ ក្នុងន័យនេះ មានតែការដោះស្រាយជម្លោះដោយសន្តិវិធី តាមរយៈការសន្ទនា ការចរចា និងការពិគ្រោះយោបល់តែប៉ុណ្ណោះ ទើបអាចសម្រេចបាននូវសុខសន្តិភាពប្រកបដោយចីរភាព។

សម្តេច បញ្ជាក់បន្ថែមថា ទន្ទឹមនេះ យើងទាំងអស់គ្នាត្រូវទទួលស្គាល់ថា កត្តាសន្តិភាព ពិតជាមានសារៈសំខាន់លើសអ្វីៗទាំងអស់ពីព្រោះថា សន្តិភាពគឺជាបុរេលក្ខខណ្ឌ និងអាចផ្តល់នូវកាលានុវត្តភាពក្នុងការអភិវឌ្ឍប្រទេសជាតិ៕ អត្ថបទ ៖ វណ្ណលុក, រូបភាព៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ

សួង ពិសិដ្ឋ
សួង ពិសិដ្ឋ
អ្នកថតពត៌មានចូលបំរើការងារនៅទូរទស្ស៏អប្សរាឆ្នាំ1998រហូតដល់បច្ចុប្បន្នឆ្នាំ2022តាមសម្ដេចតេជោនឹងក្រសួងការបរទេស
ads banner
ads banner
ads banner