វិមានក្រឹមឡាំង ៖ លោក ពូទីន នឹងជួបពិភាក្សាជាមួយប្រធានាធិបតីស៊ីរីក្នុងថ្ងៃពុធសប្តាហ៍នេះ

មូស្គូ៖ វិមានក្រឹមឡាំងបានបញ្ជាក់ថា ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន នឹងជួបពិភាក្សាជាមួយសមភាគីរុស្ស៊ី លោក បាសា អាល់អាសាដ ក្នុងទីក្រុងមូស្គូ នៅថ្ងៃពុធសប្តាហ៍នេះ (ម៉ោងក្នុងតំបន់)។

វិមានក្រឹមឡាំងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយក្នុងថ្ងៃអង្គារសប្តាហ៍នេះថា បញ្ហាប្រធានបទនៃការអភិវឌ្ឍន៍បន្ថែមទៀត នៃកិច្ចសហប្រតិបត្តិការរុស្ស៊ី-ស៊ីរីក្នុងវិស័យនយោបាយ ពាណិជ្ជកម្ម សេដ្ឋកិច្ច និងមនុស្សធម៌ ក៏ដូចជាការរំពឹងទុកសម្រាប់ការដោះស្រាយយ៉ាងទូលំទូលាយនៃស្ថានភាពនៅក្នុង និងជុំវិញប្រទេសស៊ីរី នឹងត្រូវលើកយកមកធ្វើកិច្ចពិភាក្សា។

ការិយាល័យរបស់ប្រធានាធិបតីស៊ីរី បានបញ្ជាក់ថា លោក អាសាដ អមដំណើរដោយគណៈប្រតិភូរដ្ឋមន្ត្រីដ៏ធំមួយ បានធ្វើដំណើរមកដល់ទីក្រុងមូស្គូ ដើម្បីបំពេញទស្សនកិច្ចផ្លូវការ ក្នុងអំឡុងពេលគាត់នឹងជួបជាមួយលោក ពូទីន។ បើតាមសេចក្តីថ្លែងការណ៍មួយ ប្រធានាធិបតីស៊ីរីត្រូវបានស្វាគមន៍នៅពេលមកដល់ ដោយអ្នកតំណាងពិសេសរបស់លោក ពូទីន លោក មីខែល បូកដាណូវ និងឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅប្រទេសស៊ីរី លោក អាឡិចសាន់ឌើ យ៉េហ្វីម៉ូវ។

ស៊ីរីគឺជាសម្ព័ន្ធមិត្តដ៏រឹងមាំរបស់រុស្ស៊ី ដែលបានធ្វើអន្តរាគមន៍ក្នុងជម្លោះស៊ីរីក្នុងឆ្នាំ ២០១៥ ដោយបានបើកការវាយប្រហារតាមដែនអាកាស ដើម្បីគាំទ្រដល់កងកម្លាំងដែលកំពុងតស៊ូរបស់រដ្ឋាភិបាល។ សង្គ្រាមស៊ីវិលនៅស៊ីរីបានសម្លាប់មនុស្សប្រហែលកន្លះលាននាក់ និងបានជម្លៀសមនុស្សរាប់លាននាក់ទៀតចាប់តាំងពីវាបានចាប់ផ្តើមក្នុងឆ្នាំ ២០១១ ជាមួយនឹងការគាបសង្កត់យ៉ាងឃោរឃៅនៃការតវ៉ាប្រឆាំងរដ្ឋាភិបាល៕

ប្រភព៖ Arab News ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner