បណ្ឌិត ហ៊ុន ម៉ាណែត ពន្យល់អ្នកនយោបាយ «លេលា» ចាស់វស្សា សម រង្ស៊ី អំពីការសិក្សានៅសាលា West Point (Video Inside)

មេខ្លោងឧទ្ទាម សម រង្ស៊ី បានប្រើសម្តីវាយប្រហារដល់បេក្ខជនអនាគតនាយករដ្ឋមន្ត្រីគណបក្សប្រជាជនកម្ពុជាថែមទៀតហើយ ដែលជាទង្វើ «លេលា» មួយដែលព្យាយាមចង់រារាំងបណ្ឌិត ហ៊ុន ម៉ាណែត មិនឱ្យក្លាយជាប្រមុខដឹកនាំរាជរដ្ឋាភិបាលសម្រាប់អនាគត។

គណបក្សប្រជាជនកម្ពុជាបានបោះឆ្នោតគាំទ្របណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាព នៃអនាគតនាយករដ្ឋមន្ត្រី ដែលការបោះឆ្នោតគាំទ្រនោះ បានផ្អែកលើកត្តាសីលធម៌, សកម្មភាពការងារ, ចំណេះដឹងដ៏ខ្ពង់ខ្ពស់ និងកត្តាមួយចំនួនទៀត។ ប៉ុន្តែ សម រង្ស៊ី បានប្រើល្បិចកលគ្រប់សព្វបែបយ៉ាង ក្នុងបំណងចង់មួលបង្កាច់បង្ខូចកេរឈ្មោះ បេក្ខជនអនាគតនាយករដ្ឋមន្ត្រីគណបក្សប្រជាជនកម្ពុជា។

ការរកល្បិចដើម្បីវាយប្រហារចុងក្រោយនេះទៀត គឺទណ្ឌិត សម រង្ស៊ី នៅថ្ងៃទី១២ មីនា បានចោទថាការសិក្សាក្នុងសាលា West Point របស់បណ្ឌិត ហ៊ុន ម៉ាណែត គឺមិនបានពឹងលើសមត្ថភាពផ្ទាល់ខ្លួននោះទេ។ បណ្ឌិត ហ៊ុន ម៉ាណែត ថ្លែងក្នុងពិធីសម្ពោធសមិទ្ធផលយោធាមួយ ក្នុងខេត្តបាត់ដំបងកាលពីថ្ងៃទី១៤ មីនា ឆ្នាំ២០២៣ បានប្រតិកម្មជុំវិញសម្តីចោទប្រកាន់នោះ។

ទង្វើវាយប្រហាររបស់ទណ្ឌិត សម រង្ស៊ី ដាក់លើបណ្ឌិត ហ៊ុន ម៉ាណែត បានធ្វើជាច្រើនណាស់កន្លងមកនេះ ប៉ុន្តែកលល្បិចទាំងនោះតែងរងនឹងភាពបរាជ័យជាប់ជានិច្ច។

ads banner