កីឡាករ កីឡាការិនី វាយកូនបាល់ ដណ្តើមបានមេដាយមាស នៅស៊ីហ្គេម នឹងទទួលបានប្រាក់លើកទឹកចិត្ត ២ម៉ឺនដល្លារ ពីប្រធានសហព័ន្ធ

អត្ថបទដោយ៖
ជាវ ចន្ធូ

ភ្នំពេញ ៖ ឯកឧកញ៉ា សៀ ឬទ្ធី ប្រធានសហព័ន្ធកីឡាវាយកូនបាល់អាណត្តិទី៦ ២០១៨ ដល់២០២២ ត្រូវបានសមាជិកតំណាងក្លិបកីឡាវាយកូនបាល់បោះឆ្នោតគាំទ្រធ្វើជាប្រធានដឹកនាំបន្តអាណត្តិទី៧ ឆ្នាំ២០២២ដល់ឆ្នាំ ២០២៦ ដើម្បីអភិវឌ្ឍឆ្ពោះទៅឧត្តមភាពការប្រជែងដណ្តើមមេដាយពីការប្រកួតលើឆាកអន្តរជាតិ ។

បន្ទាប់ពីជាប់ឆ្នោតក្នុងមហាសន្និបាតបញ្ចប់អាណត្តិទី៦ បន្តអាណត្តិទី៧ ឆ្នាំ២០២២ដល់២០២៦ លោក ឧកញ៉ា សៀ ឬទ្ធី បានប្តេជ្ញាចិត្តខ្ពស់ ស្វែងរកដៃគូឧបត្ថម្ភ ដើម្បីជួយជ្រោមជ្រែងដល់សហព័ន្ធក្នុងកម្មវិធីបណ្តុះបណ្តាល កម្មវិធីបញ្ជូនអត្តពលិកចេញទៅប្រកួតនៅក្រៅប្រទេសនិងការរៀបចំកម្មវិធីប្រកួតផ្សេងៗនៅក្នុងស្រុក ជាការពង្រឹងសមត្ថភាព ដល់កីឡាករ គ្រូបង្វឹក និងមន្រ្តីសហព័ន្ធ ។ ទន្ទឹមជាមួយគ្នានេះ លោក ឧកញ៉ា ក៏បានប្រកាសផ្តល់ប្រាក់រង្វាន់លើកទឹកចិត្តដែលជាទឹកប្រាក់របស់លោកឧកញ៉ាផ្ទាល់ចំនួន ២ម៉ឺនដុល្លារ ឬប្តូរជាខុនដូក៏បាន ចំពោះអត្តពលិកដែលឈ្នះមេដាយមាសពីព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

លោក ទេព រិទ្ធីវិទ្ធ បានចាត់ទុកការផ្តល់ប្រាក់រង្វាន់លើកទឹកចិត្ត ជូនកីឡាករកីឡាការិនី ដែលឈ្នះមេដាយមាសពីការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ គឺ បានបង្ហាញពីការយកចិត្តទុកដាក់ចំពោះកីឡាករកីឡាការិនី ដើម្បីជំរុញលើកទឹកឲ្យពួកគេមានទឹកចិត្តប្រឹងប្រែងប្រជែងដណ្តើមជោគជ័យជូនកម្ពុជា ៕ អត្ថបទ៖ ជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner