សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី១៦ មីនា ២០២៣

១. រយៈពេល២០ឆ្នាំ សហគមន៍កសិកម្មនៅទូទាំងប្រទេសកម្ពុជា មានចំនួនកើនឡើងពី ១ ដល់ ១ ២៥១សហគមន៍ – AMS Central

២. ឆ្នាំ២០២២ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-ប៊ុលហា្គរី សម្រេចបានប្រមាណ ៨,១លានដុល្លារ កើនឡើង ៧៨% ធៀបនឹងឆ្នាំ២០២១ – រស្មីកម្ពុជា

៣. ចិនបានបញ្ជូនទាហានជាង ២០០នាក់ ដើម្បីចូលរួមក្នុងការហ្វឹកហ្វឺនយោធារួមគ្នា “នាគមាស-២០២៣” នៅកម្ពុជា ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២០ មីនា ដល់ថ្ងៃទី៨ មេសា – ស៊ីស៊ីថាមស៍

៤. កូរ៉េខាងត្បូងគ្រោងសាងសង់មជ្ឈមណ្ឌលផលិតបន្ទះឈីបដ៏ធំជាងគេនៅលើពិភពលោក ក្នុងទឹកប្រាក់វិនិយោគ ២៣០ប៊ីលានដុល្លារពីក្រុមហ៊ុន Samsung – CNN

៥. ក្រុមហ៊ុនផលិតអាវុធឥណ្ឌា-រុស្ស៉ី រំពឹងថានឹងបញ្ចប់កិច្ចព្រមព្រៀងលក់មីស៉ីលល្បឿនលឿនជាងសំឡេងឱ្យទៅឥណ្ឌូណេស៊ី ក្នុងតម្លៃយ៉ាងហោចណាស់ ២០០លានដុល្លារ នៅឆ្នាំ២០២៣នេះ – Reuters

#ams1minute

ads banner